ដឹងការពិតហើយរឿងដែលនាងម្នាក់នេះយំចេញត្បូងគ្រីស្តាល់

ស្ដ្រីម្នាក់ឈ្មោះ Satenik Kazaryan ដែលយំមកចេញត្បូងគ្រីស្ទាល់នៅភូមិ Spandaryan ប្រទេសអាមេនី ត្រូវបានរកឃើញចម្លើយហើយ។ ស្ដ្រីនោះបានអះអាងថា យំចេញគ្រាប់ត្បូងគ្រីស្ទាល់ជាង ៥០ គ្រាប់រៀងរាល់ថ្ងៃ ហើយសូម្បីតែវេជ្ជបណ្ឌិតក៏ទាល់តម្រិះដែរ ដោយមិនដឹងថាមានថ្នាំអ្វីអាចព្យាបាលនាងជានោះទេ។

ពេលដំបូងឡើយវេជ្ជបណ្ឌិតមិនចង់ពិនិត្យស្ដ្រីម្នាក់នេះទេ ដោយគិតថា នាងធ្វើពុធជាកើតជំងឺ ប៉ុន្ដែវីដេអូគ្រីស្ទាល់ចេញពីគ្រាប់ភ្នែកនាងបានល្បីលើអនឡាញរហូតដល់មានការនាំខ្លួននាងទៅពិនិត្យនៅមន្ទីរពិសោធន៍។ មានអ្នកជំនាញជាច្រើនគិតថា នាងមានបញ្ហាបេះដូចធ្ងន់ធ្ងរ ឬបញ្ហាខួរក្បាល។

យ៉ាងណាមិញវេជ្ជបណ្ឌិត Ivan Schwab ជំនាញជំងឺភ្នែកនៅសាកលវិទ្យាល័យ California Davis School of Medicine បានប្រាប់ទៅវេបសាយ Insider ថា គាត់ជឿថា វាមិនអាចទៅរួចឡើយ។

នាង Satenik Kazaryan អាចនឹងទទួលរងជំងឺម្យ៉ាងឈ្មោះថា Munchausen ជាប្រភេទជំងឺរោគចិត្ត ដែលជំរុញឱ្យមនុស្សក្លែងធ្វើជាឈឺដើម្បីឱ្យគេចាប់អារម្មណ៍មកលើខ្លួនតែប៉ុណ្ណោះ៕

adverise with khmeread
tiger
Loading ad ...