បុរសអ៊ុយក្រែនពេញកម្លាំងម្នាក់រៀបការជាមួយបងប្អូនជីដូនមួយអាយុ ៨១ ឆ្នាំ ដើម្បីគេចវេសកាតព្វកិច្ចយោធា

មន្រ្តីប៉ូលិសអ៊ុយក្រែនកំពុងស៊ើបអង្កេតករណីកម្រមួយគឺ បុរសវ័យ ២៤ឆ្នាំម្នាក់បានរៀបការជាមួយនឹងបងប្អូនជីដូនមួយពិការរបស់គាត់វ័យ ៨១ឆ្នាំ ដើម្បីគេចវេសចូលបម្រើកងទ័ព។

Alexander Kondratyuk វ័យ ២៤ឆ្នាំបានអះអាងថាបានកើតក្តីស្រឡាញ់ខ្លាំងក្លាសម្រាប់បងប្អូនជីដូនមួយចាស់ជរារបស់គាត់ ដែលមានអាយុច្រើនជាងគាត់រហូតដល់ ៥៤ឆ្នាំ ហើយបានបដិសេធថា គាត់កំពុងព្យាយាមដោះខ្លួនចេញពីការបំពេញកាតព្វកិច្ចយោធារបស់គាត់។

ការកេណ្ឌមនុស្សចូលបម្រើទ័ពនៅក្នុងប្រទេសអ៊ុយក្រែន គឺជាកាតព្វកិច្ចមិនអាចប្រកែកបាន ទោះបីជាមានករណីលើកលែងដែលអនុញ្ញាតឱ្យប្រជាជនជៀសវាងបានក៏ដោយ។ ប្រសិនបើអ្នកថែរក្សាប្តីឬប្រពន្ធដែលពិការ ហើយអាចបញ្ជាក់ពីស្ថានភាព និងអាពាហ៍ពិពាហ៍ដោយមានឯកសារផ្លូវការ អ្នកនឹងត្រូវបានរួចផុតពីកាតព្វកិច្ចបម្រើកងទ័ព។

ពិធីអាពាហ៍ពិពាហ៍នេះបានប្រារព្ធនៅក្នុងភូមិ Baykovka ដែលនៅជិតទីក្រុង Vinnitsa ដែលមានទីតាំងស្ថិតនៅលើច្រាំងទន្លេវែងជាងគេបំផុតនៅក្នុងប្រទេសអ៊ុយក្រែន។

ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានដែលសាកសួរអំពីចំណងអាពាហ៍ពិពាហ៍ជាមួយនឹងបងប្អូនជីដូនមួយវ័យក្មេងរបស់ខ្លួន លោកយាយ Zinaida Illarionovna វ័យ ៨១ឆ្នាំ បានទទូចថា គាត់ជាប្តីល្អ ហើយមើលថែខ្លួនដោយយកចិត្តទុកដាក់។ ទោះជាយ៉ាងណាក្តី អ្នកជិតខាងរបស់លោកយាយបានអះអាងថា បុរសវ័យក្មេងរូបនេះមិនត្រូវបានគេឃើញនៅក្នុងតំបន់នោះទេ។

អ្នកជិតខាងម្នាក់បានប្រាប់ទៅទូរទស្សន៍ក្នុងតំបន់ថា លោកយាយ Illarionovna តែងតែរស់នៅម្នាក់ឯងប៉ុណ្ណោះ ហើយ "ភាគច្រើនត្រូវបានទៅលេងដោយក្មួយប្រុសរបស់គាត់ ចៅ និងប្អូនស្រី ច្រើនជាងប្តីរៀបការពេញច្បាប់របស់គាត់"។ 

ទោះបីជាមានការសង្ស័យបែបនេះក្តី ស្នងការលោក Aleksandr Danilyuk អ្នកទទួលបន្ទុកកេណ្ឌទាហានប្រចាំទីក្រុង Vinnitsa បានអះអាងថា លោក Kondratyuk មានសិទ្ធិមានឯកសារពន្យាពេលរបស់គាត់​ ពីព្រោះគាត់ជាអាណាព្យាបាលរបស់ជនពិការដែលបានចុះបញ្ជីត្រឹមត្រូវ។ គាត់បានបន្ថែមថា តាមផ្លូវច្បាប់គឺគ្មានអ្វីអាចដាក់បន្ទុកចោទប្រកាន់គាត់បានទេ ព្រោះគាត់ផ្តល់ប័ណ្ណអាពាហ៍ពិពាហ៍ស្របច្បាប់ និងប័ណ្ណបញ្ជាក់ថាគាត់ជាអ្នកស្រុករស់នៅផ្ទះនេះមើលថែជនពិការ៕

 

adverise with khmeread
tiger
Loading ad ...