មានការបង្ហើបថា លោក Jose Mourinho ជាបេក្ខភាពស័ក្តិសម ដើម្បីជំនួសតំណែងលោក Mauricio Pochettino នៅក្លឹប Spurs

        អ្នកចាត់ការលោក Jose Mourinho បានក្លាយ​ជា​បេក្ខភាពដ៏​ស័ក្តិសម​​ម្នាក់​ ដែល​គេទស្សទាយ​ថា អាចនឹង​មក​ស្នងតំណែង​ជា​អ្នកចាត់ការក្លឹប Spurs បន្តពីលោក Mauricio Pochettino ។

        យោងតាមក្រុមហ៊ុនភ្នាល់ SportNation.bet បាន​ឲ្យ​ដឹងថា គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​ Mourinho ​គឺជា​បេក្ខភាពដ៏ស័ក្តិសម​បំផុតដែលត្រូវ​ស្នង​តំណែង​នេះ។

        លោក Pochettino កំពុង​រងសម្ពាធ​ បន្ទាប់ពី​ក្រុម​ Spurs រងបរាជ័យធ្ងន់​ធ្ងរដោយសារក្រុម Bayern Munich ដោយ​បញ្ចប់​ការ​ប្រកួត​​ក្នុងលទ្ធផល​៧-២ នៅ​ក្របខណ្ឌ​ CL កាលពីយប់ថ្ងៃអង្គារ៍។

        លទ្ធផល​នេះកើត​មាន​បន្ទាប់ពី​ក្រុម Spurs ចាញ់​ក្រុម Colchester United មកពី​ក្របខណ្ឌទី​២​ អំឡុង​ការ​ប្រកួត​ក្របខណ្ឌ Carabao Cup កាលពីសប្តាហ៍​មុន ហើយ​ក្រុម​នេះ​មាន​ទម្រង់លេង​មិនស៊ីសង្វាក់គ្នាទេនៅក្របខណ្ឌ PL៕

adverise with khmeread
tiger
Loading ad ...