លោក Maurizio Sarri ចង់ជួបជុំជាមួយខ្សែបម្រើ N’Golo Kante ជាថ្មីនៅក្លឹប Juventus

        គ្រូបង្វឹកក្លឹប Juventus លោក Maurizio Sarri កំពុង​តែពិចារណា​ដើម្បីបាន​ជួបជុំ​ជាមួយ​កីឡាករ N`Golo Kante ជាថ្មីនៅ​ក្លឹប Juventus ហើយ​ចង់​បាន​កីឡាករ​​រូបនេះ​មកជា​ផ្នែកនៃតំបន់​បម្រើ​របស់លោក។

        Juventus ជឿថា កីឡាករសញ្ជាតិបារាំងរូបនេះអាចនឹង​មាន​តម្លៃ​៧០​លានផោន​ ដែល​ជា​តម្លៃមួយ​អាច​ទទួល​យក​បាន។ លោក Sarri ចង់​បាន​ខ្សែបម្រើ​ដែល​មាន​សមត្ថភាពបំផុតនៅក្របខណ្ឌ Serie A ហើយ​ចាត់ទុក Kante ជា​ជម្រើស​ដ៏ស័ក្តិសម។

        វត្តមាន​រួម​គ្នានៅតំបន់បម្រើ​​រវាងកីឡាករ Aaron Ramsey, Miralem Pjanic និង​កីឡាករ​ Kante គឺជា​រឿងល្អបំផុត​ ដែល​លោក Sarri ជឿថា នឹងក្លាយ​ជា​តំបន់បម្រើ​ល្អបំផុត​នៅ​តំបន់អឺរ៉ុប​ ស្របពេល​មាន​ជំនួយ​ពីកីឡាករ​ល្អៗផ្សេងទៀត។

        គ្រូបង្វឹកសញ្ជាតិ​អ៊ីតាលីរូបនេះ​មិនមែនជា​អ្នក​ចាត់ការ​ដែល​មាន​ការទាម ទារ​ច្រើន​បំផុតនោះទេនៅក្នុងទីផ្សារ​ទិញដូរ​កីឡាករ​ ហើយ​លោកតែងតែ​ផ្តោត​ការ​យក​ចិត្ត​លើ​ការ​បង្វឹក​កីឡាករ​ដែលមាន​ក្នុងដៃច្រើនជាង។

         ប៉ុន្តែលោកក៏​មិនលាក់បាំងពីបំណង​របស់​លោក​ក្នុង​ការ​នាំយក​ Kante មក​កាន់ទីក្រុងទូរីន​ទេ។ គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​រូបនេះ​បានបង្ហាញអារម្មណ៍​ច្បាស់​ៗ​ប្រាប់​នាយក​រងក្លឹបលោក Pavel Nedved ហើយ​ជឿថា Kante នឹង​បង្កើតបានជា​តំបន់បម្រើ​ល្អបំផុត​នៅតំបន់អឺរ៉ុប៕

adverise with khmeread
tiger
Loading ad ...