Arsenal គ្រោងប្រជែងផ្ទេរយកខ្សែបម្រើវ័យក្មេង Martin Odegaard ដើម្បីមកជំនួសតំណែង Mesut Ozil

        បើតាម​សេចក្តីរាយការណ៍​ថ្មីបំផុត​ពីប្រទេសអេស្ប៉ាញថា ក្លឹបកាំភ្លើងធំ Arsenal ត្រៀម​ចូល​រួម​ប្រជែងផ្ទេរ​យក​កីឡាករវ័យក្មេង Martin Odegaard ដើម្បី​ជំនួស​តំណែង​របស់​កីឡាករ​ Mesut Ozil ។

        Martin ធ្វើបានល្អជាមួយ​ក្លឹប Real Sociedad ទីដែលកីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​កំពុង​លេងក្នុងកិច្ច​សន្យា​ខ្ចីជើង​ពី​ក្លឹប​ Real Madrid ។ Martin ​អាចបំពេញ​ចំណុច​ខ្វះខាត​ដែលបន្សល់ទុកដោយ​កីឡាករ Mesut Ozil ហើយក្លឹប Arsenal ចង់ផ្ទេរ​កីឡាករវ័យក្មេងរូបនេះ​ឲ្យ​បាន​នៅខែមករា​ ។

Arsenal ​ចង់ជម្រុះ​ Ozil ដែលមាន​ប្រាក់​ឈ្នួលខ្ពស់គឺ​ ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ចេញ។ ក្លឹប Arsenal នឹង​ត្រូវ​លក់​ Ozil ចេញដើម្បី​យកប្រាក់មកបង្គ្រប់ថ្លៃផ្ទេរកីឡាករ Martin ផងដែរ ស្របពេល​ក្លឹប Real Madrid គ្រោងកំណត់​តម្លៃ​៧១​លានផោន​សម្រាប់កីឡាករ​សញ្ជាតិន័រវ៉េស​រូបនេះ។

        ទោះបីជាយ៉ាងណាក្លឹបកាំភ្លើងធំ​ក៏នឹងត្រូវ​ប្រឈមមុខ​នឹង​ការ​ប្រជែង​យក​ខ្សែបម្រើ​រូបនេះ ពី​ក្លឹប Man City ​ផងដែរ​សម្រាប់ជំនួស​តំណែង​កីឡាករ David Silva ដែល​គ្រោងចាកចេញ​ពីពហុកីឡាដ្ឋាន Etihad នៅដំណាច់​រដូវកាល​នេះ៕

adverise with khmeread
tiger
Loading ad ...