Man Utd ចង់បានកីឡាករថ្មីបួនរូបបន្ថែមទៀត ដើម្បីពង្រឹងក្រុមសម្រាប់យុទ្ធនាការរដូវកាលក្រោយ

        ក្លឹប Man Utd ​បាន​សម្រេច​ថា ពួកគេ​ត្រូវ​តែ​ផ្ទេរ​កីឡាករ​ថ្មី​បួន​រូបបន្ថែមទៀត​នៅពេលចាប់ផ្តើម​រដូវកាល​ក្រោយ បន្ទាប់ពីមានមជ្ឈដ្ឋានជា​ច្រើនយល់ថា ​ក្រុម​ Man Utd ខ្វះ​ភាព​មុតស្រួច​ ដើម្បី​ប្រជែង​យក​កៅអីក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​នៅក្របខណ្ឌ​ EPL។

​ប្រធាន​ក្លឹបនេះ​បាន​ចាប់ផ្តើម​ផែនការ​សម្រាប់យុទ្ធនាការ​ឆ្នាំ​២០២០-២១​រួច​ហើយ។ មាន​ការ​អះអាងថា Man Utd ចង់​បាន​ខ្សែការពារម្នាក់ ខ្សែបម្រើ​ម្នាក់​ និងខ្សែប្រយុទ្ធ២នាក់​ទៀតមកបន្ថែម​កម្លាំងក្នុង​ក្រុម​ជម្រើស​របស់​លោក Ole Gunnar Solskjaer ។

        តាមសេចក្តីរាយការណ៍ថា ថ្នាក់ដឹកនាំ​​ Man Utd ​បាន​រៀប​ចំកិច្ច​ប្រជុំ​ស្តីពីការ​ជ្រើស​រើស​កីឡាករ​កាលពីដើម​ខែមុន ដើម្បី​ព្រៀង​បញ្ជីសម្រាំង​កីឡាករ​ជា​គោលដៅ​សម្រាប់រដូវកាល​ទិញដូរ​នៅ​ខែ​មករា​និង​រដូវក្តៅឆ្នាំ​ក្រោយ៕

adverise with khmeread
tiger
Loading ad ...