បុរសៗគួរតែផ្តាច់ស្រា ៦ ខែ មុនពេលព្យាយាមយកកូនដើម្បីការពារកុំឱ្យកូនកើតមកមានជំងឺបេះដូងពីកំណើត

ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា បុរសៗគួរតែផ្តាច់ស្រា ៦ ខែមុនពេលព្យាយាមយកកូនដើម្បីការពារពួកគេពីជំងឺបេះដូងពីកំណើត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣តុលា។

ការសិក្សាអំពីកំណើតទារកចំនួន ៣៤០.០០០ នាក់បានរកឃើញថា ឪពុកដែលបានផឹកស្រាមុនពេលភរិយាមានផ្ទៃពោះ បានធ្វើឱ្យកូនៗរបស់ពួកគេប្រឈមនឹងហានិភ័យនៃជំងឺបេះដូងដ៏កាចសាហាវ។

បុរសដែលផឹកស្រាច្រើនក្នុងរយៈពេល ៣ ខែមុនពេលប្រពន្ធមានគភ៌ បានបង្កហានិភ័យខ្ពស់ដល់កូនរបស់ពួកគេរហូត៤២ភាគរយ ធៀបនឹងអ្នកដែលមិនផឹកស្រាសោះ។

សម្រាប់ស្ត្រី ដែលផឹកស្រាក្នុងអំឡុងពេលវេលាដូចគ្នានេះ បង្កហានិភ័យ ១៦ ភាគរយដល់កូនរបស់ពួកគេ។ 

ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Central South University ក្នុងទីក្រុង Changsha ប្រទេសចិន៕ 

adverise with khmeread
tiger
Loading ad ...