adverise with khmeread Fbd7a469 4e80 4a1f 8f32 14a374c79dca

ចាប់​ក្រុមចោរប្លន់​ប្រដាប់អាវុធ​៧​នាក់​ក្នុង​ផ្ទះសំណាក់​ភ្នំ​មាស​ដកហូត​ម៉ូតូ​៤​គ្រឿង​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ប៉ូលិស​ខណ្ឌចំការមន ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល ពី​តំណាង​អយ្យការ​ផង​នោះ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ចាប់​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ចំនួន​៧​នាក់ នៅវេលា​ម៉ោង ១២​និង​២០​នាទី ឈានចូល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​លេខ ២០២-២០៣ ផ្ទះសំណាក់​ភ្នំ​មាស​ផ្លូវ​លេខ​១០៥ ក្រុម​៣១​ស្ថិត នៅ​ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ករណី​ប្លន់ នៅតាម​មូលដ្ឋាន​ក្នុង​ទឹកដី​ខណ្ឌចំការមន រួចមក​កម្លាំង​ប៉ូលិស​ខណ្ឌចំការមន​និង​កម្លាំង​ប៉ូលិស​ជំនាញ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​រហូត តាម​ទៅ​បង្ក្រាប និង​ចុះ​ចាប់​ក្រុមចោរប្លន់​ទាំងនេះ​ខណៈ​កំពុង ប្រមូល​ផ្ដុំគ្នា​នៅផ្ទះ​សំណាក់​ខាងលើ​។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំងនេះ​តែងតែ​ធ្វើ​សកម្មភាព ប្លន់​យ៉ាងសកម្ម ក្នុង​រាជធានី​ភ្នំពេញ ហើយ​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅក្រោយ​ពេទ្យរុស្ស៊ី​កាលពី​ម៉ោង​១​រំលង​អាធ​រា​ត្រ​ថ្ងៃទី​១៧​មិនា​២០១៦​កន្លងទៅ​។ បន្ទាប់ពី​តាមដាន​ឃើញ​ក្រុម​នេះ ចេញពី​ក្លឹប​កម្សាន្ត​កម្លាំង​ប៉ូលិស​ក៏​ឆ្មក់​ចូល​បង្ក្រាប​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ខាងលើនេះ​បាន​ចំនួន​៧​នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង​។​

     វត្ថុតាង​ម៉ូតូ​ទាំង​៤​គ្រឿង​រួមមាន ម៉ាក​ស៊ុយ​សូ​គី Next ពណ៌​ខ្មៅ អត់​ស្លាក​លេខ ម៉ាក​ស៊ុយ​សូ​គី Next ពណ៌​ត្រួត​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ​1DD-4966 ម៉ាក​ស៊ុយ​សូ​គី​លេ​ត ភ្នំពេញ​1FH-6462 និង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1FB-9667​។​

     ចំណែក​ជនសង្ស័យ​ទាំង​៧​នាក់​នេះ ត្រូវបាន​បញ្ជូន​ភ្លាមៗ ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដើម្បី​បន្ត​ការសួរនាំ ចាត់ការ​តាម នីតិវិធី​ទៀត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់