ពាក់អាវមិនដែរឃើញដោះ! ក្នុងមួយជីវិតទើបមានអ្នកសុំរៀបការ ពាក់អាវនោះនៅគ្រប់កន្លែងមិនខ្ចីដូរ

ដោយប្តេជ្ញាប្រើឈុតរៀបការតម្លៃ ១ ពាន់ដុល្លាររបស់នាងឱ្យអស់ថ្លៃ ស្ដ្រីអូស្ដ្រាលីម្នាក់បានពាក់វាគ្រប់ទីកន្លែងរយៈពេលមួយឆ្នាំហើយបន្ទាប់ពីមង្គលការរបស់នាង។

នាង Tammy Hall វ័យ ៤៣ ឆ្នាំបានតាំងចិត្តត្រូវតែពាក់របស់ដែលទិញមកថ្លៃឱ្យអស់ថ្លៃក្នុងឆ្នាំ ២០១៦ បន្ទាប់ពីទៅលេងប្រទេសឥណ្ឌាទិញអាវ ឬស្បែកជើង។ ហើយកាលពីឆ្នាំមុន នៅពេលពិធីមង្គលការជិតមកដល់ នាងស្រាប់តែកើតទុក្ខមិនដឹងធ្វើម៉េចឱ្យខ្លួនឯងស្អាតក្នុងពិធីដ៏សំខាន់នេះ។ Tammy ក៏បានសម្រេចចិត្តទិញអាវតម្លៃថ្លៃ ១ ពាន់ដុល្លារមកពាក់ក្នុងពិធីមង្គល តែនាងបានយកវាមកពាក់ម្ដងហើយម្ដងទៀតពាក់រហូតដល់អស់ថ្លៃតែម្ដង។

មិនថាពេលទៅបោះឆ្នោតកាលពីពេលថ្មីៗឆ្នាំ ២០១៩ ក្នុងប្រទេសអូស្ដ្រាលី ទៅមើលបាល់ឱប ឬ ជិះរថភ្លើងនោះឡើយ នាង Tammy បានពាក់វារហូតតែម្ដង៕

adverise with khmeread
tiger
Loading ad ...