ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash បោក & សម្ងួត ក្នុងពេលតែមួយ! កាន់តែទំនើប……កាន់តែងាយស្រួល!!

ភ្នំពេញថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩៖ កាលពីមុនទម្រាំតែបោកគក់សម្លៀកបំពាក់ហើយ ទម្រាំយកទៅហាលឱ្យស្ងួត និងយកមកអ៊ុតទៀតត្រូវចំណាយពេលចង់កន្លះថ្ងៃបាត់ទៅហើយទើបបានពាក់! ហើយប្រសិនបើប៉ះចំរដូវភ្លៀងទៀតដឹងតែគឺរឹតតែពិបាកជាងនឹងទៀត! ហើយអ្វីដែលកាន់តែបារម្ភនោះគឺអាចប្រឈមនឹងក្លិនផ្តុសថែមទៀតផង! ត្រូវអត់?

ម៉្យាងវិញទៀតផលិតផលម៉ាស៊ីនបោកគក់ផ្សេងៗទៀតជាច្រើនមិនត្រឹមតែធ្វើឱ្យសម្លៀកបំពាក់ខូចសាច់ក្រណាត់, រួញខ្លាំង, និងជាប់សាប៊ូប្រតាកទៀតផង! តែឥឡូវនេះជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry បំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតអាចឱ្យលោកអ្នកបោកគក់សម្លៀកបំពាក់ និងសម្ងួតក្នុងពេលតែមួយតែម្តង! អ្វីដែលកាន់តែពិសេស និងមានតែមួយនោះគឺ Samsung Addwash Wash & Dry អាចកម្ចាត់មេរោគ បាក់តេរីដែលអាចធ្វើឱ្យមានផលរំខានលើស្បែកដូចជា អាឡ័កស៊ី កន្ទួលរមាស់បានយ៉ាងល្អបំផុត! ដូច្នេះទោះបីជាលោកអ្នករវល់យ៉ាងណាក៏នៅតែអាចរីករាយ និងមានផាសុកភាពជាមួយនឹងសម្លៀកបំពាក់ជាទីស្រឡាញ់ជានិច្ច! អាចនិយាយបានថា “បោកភ្លាម…ស្ងួតភ្លាម…ស្អាតភ្លាម…ពាក់បានភ្លាមតែម្តង!” ពិតជាឡូយ! ឡូយហួសពីការគិតទៅទៀត! អរគុណបច្ចេកវិទ្យាអេឡិចត្រូនិច សាមសុង!

ខាងក្រោមនេះគឺជាលក្ខណៈទំនើបអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីចុងក្រោយ ដែលអាចឱ្យអតិថិជនទាំងអស់ធ្វើការសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ដែលល្អស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់បាន ៖

* បំពាក់បច្ចេកវិទ្យាវៃឆ្លាត៖

ជាមួយនឹងប្រព័ន្ធ Q-rator ដ៏វៃឆ្លាតលោកអ្នកអាចបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលបំផុត។

* បច្ចេកវិទ្យាសម្ងួតដោយខ្យល់៖

ជួយសម្អាត និងសម្ងួតសម្លៀកបំពាក់ កម្ចាត់ក្លិនមិនល្អ កម្ចាត់បាក់តេរី ឬសារធាតុបង្កអាឡ័កស៊ីផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99%!

* បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM )៖

ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ហើយជ្រាបចូលសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុតដោយមិនបន្សល់កំណកសាប៊ូនៅលើសម្លៀកបំពាក់របស់លោកអ្នកឡើយ និងជួយធ្វើឱ្យគ្រប់សម្លៀកបំពាក់របស់អ្នកទាំងអស់ភ្លឺស្អាត មានរបៀប និងមិនរួញខ្ញីវខ្ញូវឡើយ។

* បច្ចេកវិទ្យាសម្អាតដោយប្រើចំហាយទឹក (Hygiene Steam)៖

នេះគឺជាបច្ចេកវិទ្យាសម្អាតសម្លៀកបំពាក់ដោយបញ្ចេញចំហាយទឹកក្តៅចេញពីបាតក្រោមនៃម៉ាស៊ីនដោយផ្ទាល់មានប្រសិទ្ធភាពកម្ចាត់ស្នាមប្រឡាក់ខ្លាំងដែលពិបាកជម្រះ និងបាក់តេរី រហូតដល់ 99%!

* សន្សំសំចៃពេលវេលា (បោក & សម្ងួត ក្នុងពេលតែមួយ) ៖

មុខងារនៃបច្ចេកវិទ្យាចុងក្រោយនេះអាចបោកសម្អាតសម្លៀកបំពាក់រួចរាល់ និងអាចពាក់បានភ្លាមៗក្នុងរយៈពេលតិចជាង 60 នាទី តែប៉ុណ្ណោះ!

* សម្លេងស្ងាត់ល្អ៖

ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយឱ្យម៉ាស៊ីនស្ងាត់មិនមានសំឡេងរំខាន និងស៊ីថាមពលតិចដោយមានការធានាជូនរហូតដល់ 10 ឆ្នាំ!!

យ៉ាងម៉េចដែរ? ចាប់ពីពេលនេះទៅលោកអ្នកអាចផ្តោតអារម្មណ៍បំពេញការងារសំខាន់របស់អ្នកបានដោយរីករាយ និងមានទំនុកចិត្ត! រីឯការងារបោកគក់ ថែទាំ សម្លៀកបំពាក់ និងផាសុកភាពគ្រួសារជាទីស្រឡាញ់របស់អ្នកសូមទុកឱ្យ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Addwash Wash & Dry ជាអ្នករ៉ាប់រងជូនលោកអ្នកចុះ!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយផលិតផលអេឡិចត្រូនិចដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!

adverise with khmeread
tiger
Loading ad ...