adverise with khmeread Unnamed

ចាប់ចោរ​២​នាក់​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដក​លុយ​ពី​ ATM

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទើបតែ​ដក​លុយ​ចេញពី​ATM​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល​ស្ពាយ​កាបូប​ដើរ​ច​ញ​ត្រូវបាន​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​នៅ​ចំណុច​ផ្លូវ​២១៥​កែង​ផ្លូវ​៣៣៦​ក្នុង​សង្កាត់​វាលវង់​ហើយ​ត្រូវ​កម្លាំង​ល្បាត​ខណ្ឌ​៧​មករា​បង្ក្រាបបាន​ត្រង់ចំណុច​ផ្លូវ​១៦៤​កែង​ផ្លូវ​១០៩​ក្នង​សង្កាត់​វាលវង់​ដដែល កាលពី​ម៉ោង​៨​និង​៤៥​នាទី ថ្ងៃទី​១៨ មិនា ២០១៦។ 

     ស្ត្រី​រងគ្រោះ​ឈ្មោះ សាន សុជាតា  អាយុ​២៧​ឆ្នាំ មុខរបរ​គណនេយ្យ ស្នាក់នៅ​ខេត្តកណ្តាល គាត់​ចេញពី​ដក​លុយ​មួយចំនួន​តាម​ទូ​ATM ​នៅខាងមុខ​ផ្សារ​ស៊ី​ធី​ម៉​ល ហើយ​បាន​ស្ពាយ​កាបូប​ជិះ​ម៉ូតូ​មកដល់​ស្តុ​ប​អាងទឹក​បត់​ស្តាំ​ដៃ​មក​ផ្លូវ​២១៥​បាន​បន្តិច​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥ ​សេរី​ ២០១៥​ ពណ៌​ខ្មៅ​ស្លាក​លេខ​ 1CC- 1655 ​ចេញពី​ហ្គា​រ៉ា​ស​សាំង​តេ​ឡាក៍​ធ្វើ​សកម្មភាព​ឆក់​កាបូប​គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ​ថា​ចោរៗ។ 

     ពេលនោះ​មាន​កម្លាំង​ល្បាត​របស់​ប៉ូលិស​ខណ្ឌ​៧​មករា​ដឹកនាំ​ដោយ​លោក ក្រេ​ត សិខរិន​អធិការរង​និង​លោក រស់ ស៊ីណា នាយផ្នែក​នគរបាល​យុត្តិធម៌​ដែល​កំពុង​ល្បាត​នៅក្បែរនោះ​ក៏​ជិះ​មក​បុក​ជនសង្ស័យ​ទើប​ចាប់បាន​ទាំង​វត្ថុតាង​មិនមាន​ការបាត់បង់​អ្វី​បន្តិច​សោះឡើយ​។ នៅក្នុង​កាបូប​មាន​ទូរស័ព្ទ​អាយ​ហ្វូ​ន​៦​អេស​និង​សាំ​សុង​ព្រមទាំង​លុយ​ដុល្លារ​លុយ​ខ្មែរ​មួយចំនួន​។​

     ប៉ូល​ស​និយាយថា  ជនសង្ស័យ​ឈ្មោះ ខាំ​ឡ ខាំ​ម៉ា​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ផ្ទះ​១១៩ ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង ឈ្មោះ លឹម ពី​ដូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ផ្ទះ​៨ ផ្លូវ​២៦៩ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រួមទាំង​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥​សេរី​២០១៥​ពណ៌​ខ្មៅ​ស្លាក​លេខ​1CC-1655 ត្រូវបាន​កម្លាំង​ដេញចាប់បាន​ភ្លាមៗ​។ 

     បច្ចុប្បន្ន​សម្ភារ​:​កាបូប​បាន​ប្រគល់ជូន​ជនរងគ្រោះ​និង​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​ម៉ូតូ​នាំមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់