ក្រុមហ៊ុនភ្នាក់ល្បែងធំៗលើពិភពលោកដាក់ហាងឆេងខ្ពស់លើសកម្មជនការពារបរិស្ថានវ័យជំទង់អ៊ុយក្រែនសម្រាប់ពានរង្វាន់ណូបែលសន្តិភាព

ក្រុមអ្នកជំនាញហាក់ពុំសូវហ៊ានទាយទេ ប៉ុន្តែក្រុមហ៊ុនភ្នាល់ល្បែងធំៗហ៊ានដាក់ហាងឆេងខ្ពស់ដល់សកម្មជនអាកាសធាតុវ័យជំទង់ នាង Greta Thunberg ថានឹងឈ្នះពានរង្វាន់ណូបែលសន្តិភាពនៅសប្តាហ៍ក្រោយ។

ហាងឆេងពីក្រុមហ៊ុនល្បែងជាច្រើនដូចជា ក្រុមហ៊ុន Ladbrokes បានលើកឡើងថា សកម្មជនអាយុ ១៦ ឆ្នាំរូបនេះគឺជាអ្នកដែលនឹងឈ្នះពានរង្វាន់នេះ ពោលគឺមួយសប្តាហ៍គត់បន្ទាប់ពីនាងបានចាប់ផ្តើមស្រែកប្រឆាំងនឹងគណៈប្រតិភូអន្តរជាតិក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ។

ក្មេងជំទង់នេះបានបង្កឱ្យមានភាពចម្រូងចម្រាសជាមួយនឹងសុន្ទរកថាខឹងច្រឡោតរបស់នាងនៅឯអង្គការសហប្រជាជាតិហើយត្រូវបានអូសចូលក្នុងជម្លោះលើ Twitter ជាមួយប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំ។ ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀរ​ ពូទីនក៏បានរិះគន់នាងកាលពីថ្ងៃពុធទី២តុលាផងដែរ ចំពោះអ្វីដែលគាត់និយាយថាមិនបានយល់ពីពិភពសម័យទំនើបដ៏ស្មុគស្មាញ។

អំឡុងបទបង្ហាញរបស់នាង នាងបានស្រែកទាំងកំហឹងដាក់ក្រុមគណៈប្រតិភូអន្តរជាតិថា "ម៉េចក៏អ្នកឯងហ៊ានម៉្លេះ? អ្នកឯងបានប្លន់យកក្តីសុបិនរបស់ខ្ញុំ និង កុមារភាពរបស់ខ្ញុំជាមួយពាក្យសម្តីទទេរបស់អ្នកឯង តែទោះយ៉ាណាខ្ញុំស្ថិតក្នុងចំណោមមនុស្សមានសំណាងម្នាក់ដែរ។ មនុស្សកំពុងរងទុក្ខវេទនា មនុស្សកំពុងស្លាប់ ប្រព័ន្ធអេកូធម្មជាតិកំពុងដួលរលំ។ ហើយបើអ្នកឯងជ្រើសរើសធ្វើឱ្យពួកយើងបរាជ័យ ខ្ញុំសូមនិយាយថា យើងនឹងមិនអត់ឱនឱ្យពួកអ្នកឯងឡើយ"។ ក្មេងជំទង់អាយុ១៦ឆ្នាំរូបនេះក៏បានហូរទឹកភ្នែកផងដែរអំឡុងការជះកំហឹងរបស់នាង៕ 

adverise with khmeread
tiger
Loading ad ...