Cesc Fabregas: Sadio Mane គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករកំពូលបីរូបក្នុងពិភពលោក

កីឡាករ Cesc Fabregas បានប្រកាសថា កីឡាករ Sadio Mane គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករកំពូលបីរូបក្នុងពិភពលោក បន្ទាប់ពីខ្សែប្រយុទ្ធក្លឹប Liverpool រូបនេះបន្ថែមចំនួនគ្រាប់បាល់របស់ខ្លួនកាលពីយប់ថ្ងៃពុធ។

ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះលេងបាល់ខ្ចីជើងជាមួយកីឡាករ Roberto Firmino បានល្អណាស់ មុនពេលរកបានគ្រាប់បាល់ទី៧របស់ខ្លួននៅរដូវកាលនេះ នៅពេលចាប់ផ្តើមប្រកួតបាន៩នាទី ដោយជួយក្រុមហង្សក្រហម Liverpool យកឈ្នះអតីតក្លឹបរបស់ខ្លួន។

ទម្រង់លេងរបស់ Mane បានធ្វើឲ្យ Cesc ដែលជាអតីតកីឡាករលេងនៅក្របខណ្ឌ EPL បង្ហាញជំនឿរបស់ខ្លួនថា Mane គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករកំពូលៗក្នុងពិភពលោក។

ខ្សែបម្រើនៅក្លឹប Monaco រូបនេះបាននិយាយថា “សម្រាប់ខ្ញុំ Mane គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករកំពូលបីរូបក្នុងពិភពលោក”៕

adverise with khmeread
tiger
Loading ad ...