មុននឹងស្លាប់ឪពុកដោះនាឡិកាកញ្ចាស់ឱ្យកូនយកទៅលក់ ដើរសួរគ្រប់កន្លែងសុទ្ធតែឱ្យថោកទាំងអស់ រហូតទៅដល់កន្លែងចុងក្រោយ គេឱ្យថ្លៃកប់ពពក

និទានខ្លី ៖ ឪពុក​ម្នាក់មុនស្លាប់បានប្រាប់ទៅកូនប្រុសរបស់គាត់ថា "នេះគឺជានាឡិការបស់តាឯងឱ្យពុក ហើយវាមានអាយុជាង ២០០ឆ្នាំហើយ ប៉ុន្តែមុននឹងពុកឱ្យវាទៅកូនឯង កូនត្រូវទៅហាងនាឡិកានៅផ្លូវខាងមុខ ហើយប្រាប់គេថាកូនចង់លក់វា ហើយចាំមើលថាវាមានតម្លៃប៉ុន្មាន"។

កូនប្រុសបានសំដៅទៅហាងនាឡិកា ហើយបន្ទាប់មកកូននោះត្រឡប់ទៅរកឪពុកគាត់វិញ ហើយនិយាយថា "អ្នកទិញនាឡិកាឱ្យថ្លៃ ៥​ ដុល្លារ ដោយសារតែវាចាស់ពេក"។

ឪពុកបន្តនិយាយប្រាប់កូនប្រុសថា "ទៅហាងកាហ្វេជំនួសវិញមើល៎"។ កូនប្រុសបានទៅតាមសម្តីឪពុក បន្ទាប់មកក៏ត្រឡប់មកវិញ ហើយនិយាយថា "គេឱ្យ ៥ ដុល្លារដូចគ្នាពុក"។

ទីបំផុត ឪពុកប្រាប់ទៅកូនប្រុសរបស់គាត់ឱ្យយកនាឡិកាដៃនេះទៅកាន់សារមន្ទីរ និងបង្ហាញវាឱ្យគេឃើញ។ កូនប្រុសបានចេញទៅ ហើយត្រឡប់មកវិញ និយាយទៅឪពុក យ៉ាងដូច្នេះ "ពួកគេហ៊ានឱ្យមួយលានដុល្លារដល់កូនសម្រាប់នាឡិកាចាស់មួយនេះ"។

ឪពុកបានប្រាប់ទៅកូនខ្លួនថា "ពុកចង់ឱ្យកូនដឹងថា ពេលកូននៅចំកន្លែងត្រូវ គឺគេឱ្យតម្លៃកូន ចូរកូនកុំនៅកន្លែងខុស ហើយខឹងគេពេលគេមិនឱ្យតម្លៃ។ អ្នកដែលដឹងតម្លៃរបស់កូន គឺគេលើកសរសើរកូន។ កុំបន្តនៅកន្លែងដែលមិនស័ក្តិសមនឹងកូន។ ត្រូវដឹងពីតម្លៃខ្លួនឯង"៕ ប្រភព ៖ គណនីហ្វេសប៊ុកឈ្មោះ Vagelyn Tumbaga Federico

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab