ល្បិចថ្មីចែស! យកមេតំហ្វេតាមីនបន្លំធ្វើជាបូរចងសក់ តែនៅគេចភ្នែកមៀមរបស់ប៉ូលិសមិនរួច

ស្ដ្រីនៅរដ្ឋ Arkansas ម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសរកឃើញថ្នាំមេតំហ្វេតាមីន ធ្វើជាបូរចងសក់។

មន្ត្រីប៉ូលិសទីក្រុង Flippin លោក Kenneth Looney បានឃាត់នាង Jessica Bernice Kropp និងរកឃើញថ្នាំញៀនក្លែងជាបូរចងសក់កាលពីថ្ងៃទី ២៤ កញ្ញា។

ស្ដ្រីវ័យ ៣៨ ឆ្នាំរូបនោះត្រូវបានឃាត់ខ្លួន ដោយសារតែប័ណ្ណបើកបរផុតកំណត់។ Kropp ក៏បានប្រាប់ប៉ូលិសថា នាងមិនមានប័ណ្ណធានារថយន្តទេ និងមិនដឹងថាកន្លែងចុះប័ណ្ណបើកបរទីណាដែរ។

ខណៈដែលត្រួតពិនិត្យប៉ូលិសក៏បានរកឃើញថ្នាំញៀន ដែលក្លែងធ្វើជាបូរចងសក់នោះ ហើយប៉ូលិសក៏ធ្វើការចាប់ខ្លួនភ្លាមៗតែម្ដង៕

adverise with khmeread
tiger
Loading ad ...