ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិចោមចៅ និងប៉ូលិសព្រហ្មទណ្ឌខណ្ឌ ជិះម៉ូតូដើរល្បាតការពារក្នុងភូមិសាស្ត្រដែលមានការស្មុកស្មាញ និងការពារសុវត្តិភាពជូនប្រជាពលរដ្ឋនៅពេលយប់ព្រលប់ ទើបនៅម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ មិនា ២០១៦ នៅចំណុចផ្លូវបេតុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ប៉ូលិសឃាត់បានជនសង្ស័យ២នាក់ជាបន្តបន្ទាប់កំពុងដើរធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋហើយឆែករកឃើញ ឧបករណ៍គាស់និងឆ្កឹះសោរបន្ទប់ផ្ទះ។
ប៉ូលិសនិយាយថា ជនសង្ស័យទី១-ឈ្មោះកៅ វុទ្ធី អាយុ២១ មុខរបរកម្មករ រោងចក្រ ស្នាក់ផ្ទះជួលភូមិកើតហេតុ មាន ស្រុកកំណើតកំពុងត្រាចខេត្តកំពត ទី ២ ឈ្មោះ ផា សុភក្ត្រ អាយុ ២១ សា្នក់ភូមិកើតហេតុមាន ស្រុកកំណើតស្រុកស្វាយអន្ទរ ព្រៃវែង។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនយកមកផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ចូនឡើងតុលាការ៕
