សុនខមួយក្បាលនេះកំពុងល្បីលើអនឡាញ ព្រោះទម្រង់មុខមើលទៅដូចមនុស្សកំពុងញញឹម

ឆ្កែគួរឱ្យស្រឡាញ់មួយក្បាល ដែលមានទម្រង់មុខដូចមនុស្សមុខស្រឹមអារម្មណ៍ល្អម្នាក់ បានក្លាយទៅជាតារាល្បីនៅលើអនឡាញ ដោយធ្វើឱ្យមនុស្សជាច្រើនទាល់គំនិតដោយចោទសួរម្ចាស់វាថាតើគាត់ប្រើប្រាស់កម្មវិធីបច្ចេកទេស "ប្តូរមុខ" ទៅលើវាឬយ៉ាងណា។

Nori ពូជកាត់ Aussiepoo ចិញ្ចឹមដោយលោក Kevin Hurless អាយុ ៣៣ឆ្នាំ និងនាង Tiffany Ngo អាយុ ៣៤ឆ្នាំ មកពីទីក្រុងស៊ីអាថល គឺជាប្រភេទពូជឆ្កែបង្កាត់ដ៏ពិសេសបំផុតជាមួយនឹងទម្រង់មុខដូចមនុស្សរបស់វា។

ជាមួយនឹងទម្រង់ភ្នែកគ្រាប់ផ្លែអាល់ម៉ុនធំៗរួមជាមួយនឹងបបូរមាត់ស្តួច ដែលមើលទៅហាក់ដូចជាមនុស្សញញឹម វាបានពង្វក់អ្នកលេងអ៊ីនធឺណេតយ៉ាងខ្លាំងដោយទឹកមុខមិនអាចកាត់ថ្លៃបានរបស់វា។

បន្ទាប់ពីម្ចាស់របស់វាបានបង្ហោះរូបថតមួយសន្លឹកចូលទៅក្នុងបណ្តាញសង្គម Twitter របស់គាត់ Nori ភ្លាមៗបានក្លាយទៅជាតារាអនឡាញលេចធ្លោមួយរំពេច ជាមួយនឹងការចែកចាយបន្តយ៉ាងភ្លូកទឹកភ្លូកដី។ លោក Kevin បាននិយាយថា "ពេលដែលវានៅជាកូនឆ្កែតូច យើងមិនអាចទៅឆ្ងាយពីប្លុកយើងរស់នៅដោយគ្មាននរណាម្នាក់បញ្ឈប់យើងដើម្បីសួរសំណួរពីវាទេ។ ពេលវារាងធំបន្តិចក៏លែងសូវមានអ្នកសួរនាំបន្ត ប៉ុន្តែយើងនៅតែឮជាញឹកញាប់អំពីទម្រង់និងក្រសែភ្នែកមុខដូចមនុស្សរបស់វា"៕

adverise with khmeread
tiger
Loading ad ...