ពិភពលោក​នឹង​ចាប់អារម្មណ៍​លើ​ការប្រកួត​រវាង​អ៊ីរ៉ង់​និង​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​វើ​ល​ខាប់ បន្ទាប់ពី​អ៊ីរ៉ង់​អនុញ្ញាតឱ្យ​ស្រីៗ​រាប់ពាន់នាក់​ចូល​មើល​បាល់ទាត់​បែបនេះ​ជា​លើកដំបូង​

​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ IRNA បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា អ៊ីរ៉ង់​ធានាថា​អ្នកគាំទ្រ​ស្រី​ចំនួន ៣.៥០០ នាក់​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​មើល​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​២០២២ រវាង​អ៊ីរ៉ង់ និង កម្ពុជា នៅ​ថ្ងៃទី ១០ ខែតុលា​។​

​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បាន​ប្រឈម​នឹង​សម្ពាធ​កាន់តែខ្លាំង​ឡើង​ដើម្បី​អនុញ្ញាតឱ្យ​ស្ត្រី​ចូល​មើល​ការប្រកួត​បាល់ទាត់ ចាប់តាំងពី​អ្នកគាំទ្រ​ស្រី​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​នាង​ដុត​ខ្លួនឯង ក្រោយពី​ការចាប់ខ្លួន​របស់​នាង​ពីបទ​ព្យាយាម​ផ្គើន​ទៅនឹង​ការហាមឃាត់​របស់​សាធារណរដ្ឋ​អ៊ីស្លាម​ទៅលើ​ស្ត្រី ដែល​ចូល​មើល​ការប្រកួត​បាត់​ទាត់​របស់​បុរស​។​

​ទីភ្នាក់ងារ IRNA បាន​រាយការណ៍​ថា "​ដោយ​អនុលោម​តាម​ការសន្យា​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​និង​ការទាមទារ​ជាក់ស្តែង​របស់ FIFA ស្ត្រី​អ៊ីរ៉ង់​អាច​ចូល​មើល​ការប្រកួត​នេះ​" នៅឯ​កីឡដ្ឋាន Azadi របស់​ក្រុង​តេ​ហេ​រ៉ង់​។ 

IRNA រាយការណ៍​ទៀតថា ការិយាល័យ​លក់​សំបុត្រ​ដំបូង​បាន​បម្រុង​ទុក​កន្លែង​អង្គុយ​មួយផ្នែក​សម្រាប់​ស្ត្រី ប៉ុន្តែ​សំបុត្រ​បាន​លក់​អស់​មិន​ដល់​មួយ​ម៉ោង​ផង​។ នៅពេល​ផ្នែក​ចំនួន ៣ បន្ថែមទៀត​ត្រូវបាន​បម្រុង​ទុក​ក៏ត្រូវ​បាន​លក់​អស់​ភ្លាមៗ​ដែរ មានន័យថា "​វត្តមាន​របស់​អ្នកគាំទ្រ​ស្រី​អ៊ីរ៉ង់​ចំនួន ៣.៥០០ នាក់​ត្រូវបាន​ធានា​"​។ IRNA បាន​រាយការណ៍​ថា​ចំនួន​បុរស​និង​ស្ត្រី​ស្មើគ្នា​បាន​ទិញ​សំបុត្រ​សម្រាប់​ការប្រកួត​នេះ ប៉ុន្តែ​គេ​នៅតែ​មិនទាន់​ច្បាស់​ទេ​ថា​តើ​កន្លែង​អង្គុយ​បន្ថែមទៀត​នឹងត្រូវ​បានកំណត់​សម្រាប់​ស្ត្រី​ឬ​យ៉ាងណា​។ កីឡដ្ឋាន Azadi មាន​សមត្ថភាព​ផ្ទុក​ទស្សនិកជន​បាន ១០០.០០០ នាក់​។​

​គួររំលឹកថា ស្ត្រី​អ៊ីរ៉ង់​ត្រូវបាន​ហាម​ចូល​កីឡដ្ឋាន ដែល​បុរស​ប្រកួត ចាប់តាំងពី​បដិវត្តន៍​អ៊ីស្លាម​ឆ្នាំ ១៩៧៩ ដោយ​ពួក​ព្យា​ការី​និយាយ​ការពារ​បម្រាម​នេះ​ថា ស្ត្រី​ត្រូវតែ​ទទួលបាន​ការការពារ​ពី​បរិយាកាស​សម្បូរ​ដោយ​បុរស និង បុរសៗ​ដែល​ដោះអាវ​៕ 

adverise with khmeread
tiger
Loading ad ...