adverise with khmeread Facebook basketball in messenger

Facebook បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកប្រើប្រាស់​ដោ​យ​បញ្ចេញ​ហ្គេម Basketball សម្រាប់​លេង​ក្នុង Messenger

​    ​ដើម្បី​អបអរ​កីឡាបាល់បោះ​ដែល​លោក​ម៉ាក ហ្សា​ក់​ឃឺ​បឺ​ក​ចូលចិត្ត ក្រុមហ៊ុន Facebook ឥឡូវ​បានចេញ Update ថ្មី​ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច​លេង​ហ្គេម​បាល់បោះ Basketball ក្នុង​កម្មវិធី Messenger​។ គ្រាន់តែ Update កម្មវិធី Messenger រួច​ផ្ញើ​រូបភាព Basketball ជា​ប្រភេទ Emoji ទៅ​មិត្ត​ភក្តី រួច​ចាប់ផ្តើម​លេង​ហ្គេម​តែម្តង​។ 

​    ​Facebook បង្កើត​វា​ឡើង​ដើម្បី​បំបាត់​ការ​អផ្សុក​របស់​អ្នកប្រើប្រាស់​នៅ​ការិយាល័យ ឬ​ម៉ោង​ចេញលេង​នៅ​សាលារៀន​ដ៏​គួរឱ្យ​ធុញថប់​។ 

​    ​ដើម្បី​លេង​ហ្គេម​នេះ​បាន​លោកអ្នក​ត្រូវ​៖
​    ​- ដោ​ន​ឡូត ឬ Update កម្មវិធី Messenger ថ្មី​ពី App Store
​    ​- ផ្ញើ​សារ​រូបភាព Basketball ជា​ប្រភេទ Emoji ទៅ​មិត្តភក្តិ​
​    ​- បន្ទាប់មក​ត្រូវ​ចុច​ពីលើ Basketball ដើម្បី​ចាប់ផ្តើម​លេង​ហ្គេម​
​    ​- ដើម្បី​បោះ​បាល់​ឱ្យចូល​កន្ត្រក​សំណាញ់ លោកអ្នក​ត្រូវ​គ្រវាស​លើ​អេក្រង់​ពី​ខាងក្រោម​ទៅ​
​    ​- ហ្គេម​នឹង​កាន់តែ​លំបាក​លេង​នៅពេល​លោកអ្នក​បាន​ពិន្ទុ ១០ ឡើង​

​    ​តោះ​នាំគ្នា Update កម្មវិធី Messenger ឥឡូវ​ដើម្បី​លេង​ហ្គេម​នេះ​កែ​អផ្សុក​ទាំងអស់គ្នា​៕ 

adverise with khmeread
ប្រភព៖ ហ្វូសបៃ

មតិយោបល់