មហាសេដ្ឋីហុងកុង Li Ka-shing ផ្តល់ប្រាក់ជាង១០០លានដុល្លារជួយដល់អ្នកជំនួញក្នុងស្រុកដែលរងផលប៉ះពាល់ពីបាតុកម្ម

អ្នកមានបំផុតរបស់ហុងកុងនឹងបរិច្ចាគប្រាក់ ១២៨​ លានដុល្លារទៅដល់អ្នកជំនួញក្នុងស្រុកដែលរងគ្រោះដោយសារតែបាតុករប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងនេះ។

Li Ka-shing​ មហាសេដ្ឋីជំនួញវ័យ ៩១ ឆ្នាំរូបនេះ ដែលមានទ្រព្យសម្បត្តិ ២៧,១ ពាន់លានដុល្លារ គឺជាម្ចាស់ក្រុមហ៊ុនបណ្ដាញទូរស័ព្ទចំនួនបីក្នុងប្រទេសអង់គ្លេស និងទើបតែទិញក្រុមហ៊ុន Greene King ក្នុងតម្លៃ ២,៧ ពាន់លានដុល្លារ។

មហាសេដ្ឋីប្រាក់ពាន់លានរូបនេះនិយាយថា ក្រុមហ៊ុនជំនួញទាំងខ្នាតតូច និងមធ្យម នឹងទទួលបានប្រាក់ជំនួយ ១ ពាន់លានហុងកុង (១២៨ លានដុល្លារ) ដែលនឹងចែកចាយក្នុងភាពជាដៃគូជាមួយនឹងរដ្ឋាភិបាល៕


 

adverise with khmeread
tiger
Loading ad ...