រុស្ស៊ីជួយចិនផលិតប្រព័ន្ធកាំជ្រួចមីស៊ីលការពារអាកាសដើម្បីទប់ទល់នឹងអាមេរិក

ប្រព័ន្ធកាំជ្រួចមីស៊ីលការពារអាកាស ដែលមូស្គូនិងប៉េកាំងសហការគ្នាអភិវឌ្ឍឡើង អាចព្រមានឱ្យដឹងជាមុនអំពីការបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប នៅពេលវាបាញ់ចេញមក។ 

ចាប់តាំងពីសង្គ្រាមត្រជាក់ គឺមានតែសហរដ្ឋអាម៉េរិកនិងរុស្ស៊ីទេដែលមានប្រព័ន្ធការពារអាកាសបែបនេះ ដែលត្រូវពាក់ព័ន្ធជាមួយរ៉ាដានៅលើដីនិងផ្កាយរណបនៅលើទីអវកាស។ ថ្លែងនៅក្នុងសន្និសីទកិច្ចការអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី៣តុលា លោកពូទីននិយាយថា រុស្ស៊ីកំពុងជួយចិនអភិវឌ្ឍប្រព័ន្ធបែបនេះ។ លោកបាននិយាយថា "នេះគឺជារឿងសំខាន់ខ្លាំង ដែលនឹងជួយបង្កើនសមត្ថភាពការពារជាតិចិន"។

ការថ្លែងការណ៍របស់លោកពូទីនបង្ហាញពីកម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងអតីតកុម្មុយនីស្តជាគូប្រជែងនឹងគ្នាទាំងពីរ ដែលឥឡូវបានបង្កើតទំនាក់ទំនងនយោបាយនិងយោធាកាន់តែជិតស្និទ្ធ។ សម្ព័ន្ធភាពថ្មីនេះត្រូវបានបង្កើតឡើងដោយសារតែការហក់លោតខ្លាំងរបស់អាមេរិកនិងលោកត្រាំ ដែលឃើញខ្លួនគាត់ស្ថិតក្នុងភាពតានតឹងផ្នែកការទូតនិងភូមិសាស្ត្រនយោបាយជាច្រើនជាមួយនឹងប្រទេសទាំងពីរ។

បច្ចុប្បន្នអាមេរិករុស្ស៊ីនិងចិនកំពុងប្រណាំងប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយជាច្រើនកន្លែងរួមមាននៅវ៉េណេស៊ុយអេឡា ស៊ីរី តួកគី និងប្លុកអឺរ៉ុប (ណាតូ)៕ 

adverise with khmeread
tiger
Loading ad ...