លោកដុកទ័រត្រូវខ្យល់ចាប់និងឆ្លៀតពេលទៅរៀនមុខវិជ្ជាគ្រប់គ្រងកំហឹងទើបបាន បន្ទាប់ពីជួបអ្នកជំងឺម្នាក់នេះ!

សំណើច ៖ ស្ត្រីម្នាក់ចូលមករកដុកទ័រ ស្រែកទាំងឈឺចាប់ថា "ជួយផងដុកទ័រ ខ្ញុំត្រូវឃ្មុំទិច"។ ដុកទ័រ ៖ "កុំបារម្ភ ខ្ញុំនឹងលាបថ្នាំលើមុខរបួសឱ្យ"។ អ្នកជំងឺ ៖ លោកដុកទ័រមិនអាចរកឃ្មុំនោះឃើញទេ ព្រោះវាប្រហែលជាហោះទៅឆ្ងាយរាប់គីឡូដីរួចទៅហើយ"។ 

ដុកទ័រ ៖ "អត់ទេ អ្នកពិតជាមិនយល់ខ្ញុំនិយាយមែន។ ខ្ញុំនឹងលាបថ្នាំលើកន្លែងដែលឃ្មុំទិចជូនអ្នក"។ អ្នកជំងឺ ៖ "អូ! ឃ្មុំទិចខ្ញុំ ពេលខ្ញុំកំពុងអង្គុយលេងក្នុងសួន នៅក្រោមដើមឈើ"។ 

ដុកទ័រ (តបទាំងកំហឹង) ៖ "អត់ចឹងទេ អ្នកឯងពិតជាឡប់មែន! ខ្ញុំចង់បានន័យថា តើឃ្មុំទិចអ្នកចំត្រង់ណា?"។ អ្នកជំងឺ (កំពុងស្រែកទាំងឈឺចាប់) ៖ "ទិចចំម្រាមដៃ ជួយផង វាទិចចំម្រាមដៃ"។ 

ដុកទ័រ (គោះតុផាំង រួចស្រែកខ្លាំងៗ) ៖ "ម្រាមដៃមួយណា?"។ អ្នកជំងឺ (តបស្លូតៗ) ៖ "តើឱ្យខ្ញុំធ្វើម៉េចដឹងទៅ? បើឃ្មុំមើលទៅដូចគ្នាទាំងអស់ចឹង!"៕ 


 

adverise with khmeread