ស្លាប់ជិត១០០នាក់ របួសជាង៣ពាន់នាក់ ក្នុងការតវ៉ាពេញផ្ទៃប្រទេសអ៊ីរ៉ាក់រយៈពេល៥ថ្ងៃ

ចំនួនអ្នកស្លាប់ដោយសារការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ាក់ បានកើនឡើងដល់ជិត១០០នាក់។ នេះបើយោងតាមគណៈកម្មការសិទ្ធិមនុស្សរបស់ប្រទេសមួយនេះ។

គណៈកម្មការសិទ្ធិមនុស្សមួយនេះក៏បាននិយាយផងដែរថា មនុស្សជាង ៣.០០០ នាក់បានរងរបួស។

អាជ្ញាធរបានព្យាយាមគ្រប់គ្រងបាតុកម្ម ដែលបានចាប់ផ្តើមកាលពី ៦ថ្ងៃមុនមួយនេះ ជាមួយនឹងបម្រាមគោចរ និងការដាច់ចរន្តអគ្គីសនីស្ទើរតែទាំងស្រុង។ កាលពីថ្ងៃសៅរ៍ ប៉ូលិសប្រឆាំងកុបកម្មបានរារាំងចំណុចជួបជុំធំៗក្នុងទីក្រុងបាកដាដ។

ការតវ៉ានេះត្រូវបានគេមើលឃើញថា ជាការប្រឈមធំដំបូងបំផុតចំពោះរដ្ឋាភិបាលដ៏ផុយស្រួយរបស់លោកនាយករដ្ឋមន្ត្រី Adil Abdul-Mahdi ពោលជិតមួយឆ្នាំចាប់តាំងពីលោកឡើងកាន់អំណាច។

សម័យប្រជុំសភាបន្ទាន់ត្រូវបានគ្រោងធ្វើនៅថ្ងៃសៅរ៍ ប៉ុន្តែមានការសង្ស័យថាតើរឿងនេះនឹងដំណើរការទៅមុខឬយ៉ាងណា។

ក្រុមបាតុករនិយាយថា ពួកគេប្រកាន់ជំហរប្រឆាំងនឹងភាពអត់ការងារធ្វើ សេវាសាធារណៈដ៏អន់ និងអំពើពុករលួយ៕

adverise with khmeread
tiger
Loading ad ...