អនាគតចៅក្រមដេកជ្រុលងើបទៅកាត់ក្តីសំណុំរឿងមួយមិនទាន់ ត្រូវជាប់គុក ១០ ថ្ងៃនៅអាមេរិក

លោក Deandre Somerville ត្រូវបានជ្រើសរើសឱ្យបម្រើការងារជាគណៈវិនិច្ឆ័យស៊ីវិលមួយរូបនៅក្នុងខែសីហា។ ប៉ុន្តែពេលដែលគាត់ដេកជ្រុលម៉ោងងើបមិនទាន់អង្គជំនុំជម្រះក្តី គាត់ត្រូវបានតុលាការបង្គាប់ឱ្យដេកគុករយៈពេល ១០ថ្ងៃ ថ្វីបើគាត់គ្មានជាប់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋអ្វីក៏ដោយ។ នេះបើយោងតាមវេបសាយ CNN ផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ។

បុរសវ័យ ២១ឆ្នាំមកពីទីក្រុង West Palm Beach រដ្ឋផ្លរីដារូបនេះ ត្រូវបានកោះហៅដើម្បីបើកសវនាការនៅតុលាការកាលពីខែមុន។ ចៅក្រមតុលាការកម្រិតទាប់មួយរូបបានសួរលោក Somerville ថាហេតុអ្វីបានជាគាត់មិនបង្ហាញខ្លួននៅក្នុងការជំនុំជម្រះក្តីស៊ីវិល ដែលគាត់ត្រូវស្បថចូលកាន់តំណែងជាចៅក្រមមួយរូប។

លោក Somerville បានប្រាប់ទៅទូរទស្សន៍ WPTV ថា "ខ្ញុំបានត្រឹមនិយាយថា ទានប្រុស និយាយដោយស្មោះ ខ្ញុំដេកជ្រុល ហើយខ្ញុំមិនបានដឹងពីស្ថានធ្ងន់ធ្ងរនៃបញ្ហានេះទេ។ ចៅក្រមបានសួរខ្ញុំថាតើខ្ញុំធ្លាប់មានជាប់បទឧក្រិដ្ឋអ្វីពីមុនមកទេ។ ខ្ញុំបាននិយាយថា ទានប្រុស ខ្ញុំមិនដែលធ្លាប់ត្រូវបានគេចាប់ខ្លួនទេ"។

ចៅក្រមលោក John Kastrenakis បានរកឃើញថាលោក Somerville ប្រមាថមើលងាយតុលាការដោយផ្ទាល់។ លោក Somerville មិនបានទាក់ទងទៅតុលាការដើម្បីពន្យល់ពីអវត្តមានរបស់គាត់នោះទេ ហើយការខកខានបង្ហាញខ្លួនរបស់គាត់បានពន្យារពេលជំនុំជម្រះក្តីអស់រយៈពេល ៤៥នាទី។

ការកាត់ទោសជាលើកដំបូងរបស់តុលាការបានផ្តន្ទាទោសលោក Somerville ឱ្យជាប់គុករយៈពេល ១០ថ្ងៃ បម្រើការងារសហគមន៍រយៈពេល ១៥០នាទី សរសេរពាក្យសុំទោសយ៉ាងហោចណាស់ចំនួន ១០០ពាក្យ ព្យួរទោសសាកល្បងរយៈពេលមួយឆ្នាំ​ និងបង់ប្រាក់ពិន័យចំនួន ២៣៣ដុល្លារ។ នេះបើយោងតាមកំណត់ត្រាតុលាការ។

រឿងក្តីរបស់លោក Somerville បង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយមានមនុស្សជាច្រើនបានហៅការដាក់ទណ្ឌកម្មរបស់គាត់ថាមិនសមាមាត្រទៅនឹងបទល្មើស ហើយចង្អុលបង្ហាញថាការមានបទល្មើសមជ្ឈិមលើកំណត់ត្រារបស់គាត់នឹងប៉ះពាល់ដល់អនាគតការងាររបស់គាត់។

លោក Somerville ក៏បានប្តឹងឧទ្ធរណ៍ផងដែរចំពោះការកាត់ទោសនេះនៅតុលាការកាលពីថ្ងៃសុក្រ ប៉ុន្តែវាធ្វើឡើងនៅក្រោយពេលដែលគាត់ជាប់គុករយៈពេល ១០ថ្ងៃរួចជាស្រេច។

ទីបំផុតតុលាការលោក Kastrenakis បានសម្រេចចិត្តកាត់បន្ថយទម្ងន់ទោសរបស់លោក Somerville។ ប៉ុន្តែចៅក្រមបានរក្សាការអះអាងថាលោក Somerville បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។ យោងតាមកំណត់ត្រាតុលាការ ជំនួសពីការព្យួរទោសសាកល្បងរយៈពេលមួយឆ្នាំ ​លោក​ Somerville បច្ចុប្បន្ននឹងត្រូវអនុវត្តទោសព្យួរមកត្រឹមរយៈពេលបីខែ។ ការបម្រើការងារសហគមន៍រយៈពេល ១៥០ម៉ោងរបស់គាត់ នឹងត្រូវបន្ថយមកត្រឹម ៣០ម៉ោង៕

 

adverise with khmeread
tiger
Loading ad ...