adverise with khmeread Lingua.ly

វិធីសាស្ត្រថ្មីក្នុងការរៀនភាសាថ្មីមួយក្នុងទម្រង់ជា App ទូរស័ព្ទ

តើអ្នកកំពុងជួបពេលវេលាដ៏លំបាកក្នុងការរៀនភាសាថ្មីមែនទេ? ដូចមនុស្សភាគច្រើនដែរ អ្នកប្រហែលបានព្យាយាម ហើយបរាជ័យជាច្រើនដង។ អ្នករៀនភាគច្រើន ដែលមិនអាចចាប់យកភាសាថ្មីបាន តែងជួបពេលវេលាដ៏លំបាកក្នុងការអនុវត្តវា។ រឿងនេះស្តាប់ទៅគឺសមហេតុសមផលណាស់ ព្រោះអ្នកពុំមានមនុស្ស ដែលចេះនិយាយភាសាដែលអ្នកកំពុងព្យាយាមរៀននៅជុំវិញខ្លួន ដូច្នេះគ្មានផ្លូវណាដែលអ្នកអាចយកវាមកអនុវត្តបានឡើយ។    

កម្មវិធី Lingua.ly ផ្តល់នូវដំណោះស្រាយចំពោះបញ្ហានេះតាមរយៈការជួយអ្នកឲ្យរៀនពាក្យពេញនិយមរបស់អ្នកជាដំបូងសិន។ 

កម្មវិធីនេះចាប់ផ្តើមដំបូងគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលទៅវាយរកពាក្យដែលឧស្សាហ៍ប្រើបំផុតរបស់អ្នកប្រើប្រាស់រូបនោះ។ បន្ទាប់មក ពាក្យនោះនឹងត្រូវបានបកប្រែទៅជាភាសាដែលបានជម្រើសរើស។ រូបភាពក៏ត្រូវបានភ្ជាប់មកជាមួយផងដែរដើម្បីងាយស្រួលយល់ពាក្យឲ្យកាន់តែឆាប់រហ័ស។ ព្រឹតិ្ថការណ៍សំខាន់ៗត្រូវបានថតទុកក្នុងកម្មវិធីនេះ ហើយវាមានភាពងាយស្រួលចូលទៅបើកមើលដើម្បីជម្រុញទឹកចិត្តអ្នកប្រើប្រាស់ឲ្យកាន់តែចង់រៀនភាសា។ 

បន្ទាប់ពីប្រើកម្មវិធីនេះរួច គេនឹងសង្កេតឃើញថាវិធីសាស្ត្ររៀនភាសាតាម App នេះមានភាពខុសគ្នា និងប្រសិទ្ធភាពបែបណាសម្រាប់អ្នករៀន។ ល្គឹកណាអ្នកចាប់បានមូលដ្ឋានគ្រឹះភាសាហើយនោះ អ្នកនឹងច្បាស់ជាមានទឹកចិត្តចង់រៀនភាសាថ្មីកាន់តែខ្លាំង៕ 

adverise with khmeread

មតិយោបល់