489550066

គណនី Instagram របស់ Phil Neville ត្រូវបានយុវជនដោះអាវម្នាក់ Hack ចូល

គណនី Instagram របស់អតីតកីឡាករជម្រើជាតិអង់គ្លេស Phil Neville ត្រូវបានយុវជនអត់ពាក់អាវម្នាក់បាន Hack ចូលកាលពីពាក់កណ្តាលសប្តាហ៍មុន ដោយលួចកែទិន្នន័យជាច្រើន។    

Phil Neville ដែលបច្ចុប្បន្នធ្វើជាជំនួយការរបស់បងប្រុស Gary Neville នៅក្លឹប Valencia ត្រូវបាន Hacker ឆ្មក់វាយប្រហារគណនីខណៈរូបគេកំពុងជាប់ដៃត្រៀមខ្លួនសម្រាប់ការប្រកួតដំបូងជាមួយបងប្រុស នៅពេលក្លឹបអេស្ប៉ាញមួយនេះទទួលភ្ញៀវ Lyon ក្នុងជំនួប Champions League សប្តាហ៍មុន។ 
 
យុវជន ដែលត្រូវគេស្គាល់ឈ្មោះតាមរយៈ Instagram ថា Cristian Krimoo បានលុបចោលរាល់រូបភាពរបស់ Phil Neville ទាំងអស់ លើកលែងតែ Follower ចំនួន ៣៧០.០០០ នាក់ប៉ុណ្ណោះ។ ការភ្ញាក់ផ្អើលនេះបានកើតឡើងក្រោយពេលអ្នកដែលចូលចិត្តតាមដាន Instagram របស់ Phil Neville បានឃើញ Profile រូបភាពរបស់ Phil ប្តូរទៅជារូបយុវជនម្នាក់ស្លៀកខោខ្លីឈរនៅមាត់សមុទ្រគ្មានជំពាក់នរណាមួយរៀលទៅវិញ៕ 

ប្រភព៖ មេត្រូ

ប្រភព៖ មេត្រូ

មតិយោបល់