ចិននិងតៃវ៉ាន់ធ្វើសង្គ្រាមនឹងគ្នានៅក្នុងវេបសាយ Wikipedia

នៅពេលសួរ Google ឬ Siri ថា "តើតៃវ៉ាន់ជាអ្វី?" វានឹងឆ្លើយថា "ជារដ្ឋនៅអាស៊ីបូព៌ា"។ ប៉ុន្តែកាលពីដើមខែកញ្ញា ចម្លើយរបស់វាគឺ "ខេត្តមួយក្នុងសាធារណរដ្ឋប្រជាមានិតចិន"។ 

សម្រាប់រាល់សំណួរអំពីការពិតណាមួយ វេបសាយម៉ាស៊ីនស្រាវជ្រាវ ជំនួយការឌីជីថល និង ទូរស័ព្ទទាំងអស់សុទ្ធតែចង្អុលទៅកន្លែងតែមួយប៉ុណ្ណោះ គឺ វេបសាយ Wikipedia។ ហើយ Wikipedia ភ្លាមៗស្រាប់តែប្រែប្រួលអស់រលីង។ 

ការចូលកែពីរដ្ឋទៅខេត្តបានធ្វើឡើង ប៉ុន្តែស្រាប់តែមានអ្នកចូលទៅកែម្តងហើយម្តងទៀត ដាក់តៃវ៉ាន់ថាជា "រដ្ឋ" ដដែល។ វាបានក្លាយទៅជាសង្គ្រាមកែអត្ថបទក្នុង Wikipedia ដោយបណ្តាលឱ្យតៃវ៉ាន់ក្លាយជារដ្ឋមួយភ្លែតៗ ពេញមួយថ្ងៃអាទិត្យទី ៦ តុលា។ 

លោក Jamie Lin សមាជិកក្រុមប្រឹក្សានៃ Wikimedia Taiwan បាននិយាយថា "ឆ្នាំនេះពិតជាឆ្នាំដ៏ចម្លែកខ្លាំងណាស់។ អ្នកសរសេរ Wikikpedia តៃវ៉ាន់ជាច្រើននាក់ត្រូវគេវាយប្រហារ"។ 

Wikikpedia គឺលើសពីវេបសាយធម្មតា ព្រោះនរណាៗក៏អាចចូលទៅកែនៅក្នុងវេបសាយនេះបានដែរ៕

adverise with khmeread
tiger
Loading ad ...