ញាក់សាច់! ជប៉ុនដាំពូជទំពាំងបាយជូរពិសេសគ្មានពីរ លក់មួយគ្រាប់ ៣៧០ ដុល្លារ

មានពូជទំពាំងបាយជូររាប់រយបានដាក់ក្នុងប្រទេសជប៉ុន ប៉ុន្ដែសម្រាប់ពូជទំពាំងបាយជូរមួយនេះវិញអាចលក់ក្នុងតម្លៃរាប់រយដុល្លារក្នុងមួយគ្រាប់ប៉ុណ្ណោះ។ ពូជទំពាំងបាយជូរ The Ruby Roman ត្រូវបានដាំក្នុងអាណាខេត្ត Ishikawa របស់ជប៉ុន និងត្រូវបានគេគិតថាជាទំពាំងបាយជូរថ្លៃបំផុតលើលោក។

ដំណើររឿងរបស់ទំពាំងបាយជូរនេះបានចាប់ផ្ដើមក្នុងឆ្នាំ ១៩៩៥ នៅពេលកសិករទំពាំងបាយជូអ៊ីស៊ីកាវ៉ា បានអំពាវនាវដល់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មក្នុងខេត្តដើម្បីបង្កើតពូជទំពាំងបាយជូរក្រហមដ៏ធំមួយ។ វល្លិទំពាំងបាយជូរចំនួន ៤០០ ត្រូវបានគេដាំនៅក្នុងកន្លែងសាកល្បងមួយ ហើយពីរឆ្នាំក្រោយមកពួកវាចាប់ផ្តើមបង្កើតផល។ ប៉ុន្តែ វល្លិទំពាំងបាយជូរទាំង ៤០០ នោះ មានតែ ៤ ប៉ុណ្ណោះដែលមានពណ៌ក្រហម ហើយអ្នកស្រាវជ្រាវបានជ្រើសរើសពូជទំពាំងបាយជូរនេះដោយបង្កើនទំហំរសជាតិ ពណ៌និងភាពងាយស្រួលនៃការដាំដុះ ហើយសព្វថ្ងៃ Ruby Roman ត្រូវបានគេចាត់ទុកថាជា "កំណប់ទ្រព្យរបស់អាណាខេត្ត Ishikawa" ។

ក្នុងឆ្នាំ ២០០៨ មិនយូរប៉ុន្មានបន្ទាប់ពីការដាក់បង្ហាញពាណិជ្ជកម្មរបស់ខ្លួន ពូជទំពាំងបាយ Ruby Roman បានចេញលើទំព័រមុខកាសែតអន្តរជាតិ បន្ទាប់ពីទំពាំងបាយជូរទម្ងន់ ៧០០ ក្រាមត្រូវបានលក់ក្នុងតម្លៃ ១០.០០០ យ៉េន (៩១០ ដុល្លារ) ឬ ២៦ ដុល្លារក្នុងមួយផ្លែទំពាំងបាយជូរ។ វាត្រូវបានគេចាត់ទុកថាជាពូជទំពាំងបាយជូរ ដែលថ្លៃជាងគេបំផុតនៅលើពិភពលោក ហើយកេរ្តិ៍ឈ្មោះនោះត្រូវបានពង្រឹងឡើងវិញនៅ ៨ ឆ្នាំក្រោយនៅពេលផ្លែទំពាំងបាយជូរ ២៦ ផ្លែត្រូវបានលក់ក្នុងតម្លៃ ១,១ លានយ៉េន (១១,០០០ ដុល្លារ) ឬប្រហែល ៣៧០ ដុល្លារក្នុងមួយទំពាំងបាយជូរ៕

adverise with khmeread
tiger
Loading ad ...