adverise with khmeread 10 natural home remedies for acid reflux

អាហារ ១០ មុខ​នេះ​ជួយ​ព្យាបាល​ក្រហាយ​ដើមទ្រូង និង​លើស​ជាតិ​អាស៊ីត​

    ​ការ​លើស​ជាតិ​អាស៊ីត​និង​ក្រហាយ​ដើមទ្រូង​គឺជា​រឿង​ត្រូវ​យកចិត្តទុកដាក់​បំផុត មិនអាច​ព្រងើយកន្តើយ​បានឡើយ​។ ចរន្ត​នៃ​ការឡើង​ជាតិ​អាស៊ីត​ប្រហែល​អាច​បង្ក​ឱ្យ​លោកអ្នក​មាន​ជំងឺ​រលាក​ក្រពះ​បាន​។ ពិតណាស់ ខាងក្រោម​នេះ​គឺជា​អាហារ​បែប​ធម្មជាតិ ១០ មុខ​ដែល​អាច​កម្ចាត់​ការឡើង​ជាតិ​អាស៊ីត និង​អាកា​រៈ​ក្រហាយ​ដើមទ្រូង​ពី​ខ្លួន​របស់​អ្នកជា​រៀងរហូត​។​

​    ​១. ទឹក​ក្ដៅ​ជាមួយនឹង​ទឹកក្រូច​ឆ្មា​
​    ​លាយ​ទឹក​ក្រូចឆ្មា​ជាមួយនឹង​ទឹក​ក្ដៅ ផឹក​នៅពេលដែល​ពោះ​ទទេ ១៥-២០​នាទី​មុន​អាហារ​ពេលព្រឹក​។ ធ្វើ​បែប​រាល់ថ្ងៃ​អ្នកនឹង​ទទួលបាន​សុខភាព​ក្រពះ​ល្អ​។​

​    ​២. ទឹក​ប្រទាល​កន្ទុយក្រពើ​
​    ​អ្នកត្រូវការ​ទឹក​ទឹក​ប្រទាល​កន្ទុយក្រពើ​ឆៅ​១​ភាគ​២​នៃ​កែវ​ជាមួយ​ទឹក​ធម្មតា​។ ផឹក​វា​រៀងរាល់​ថ្ងៃមុន​ពេលបាយ​ត្រង់ ការឡើង​ជាតិ​អាស៊ីត​និង​ក្រហាយ​ដើមទ្រូង​នឹង​បាត់​ពី​ខ្លួន​របស់​លោកអ្នក​ទាំងស្រុង​។​

​    ​៣. ម្សៅ​មេនំ​បុ័ង​
​    ​ម្សៅ​មេនំ​បុ័ង​គឺជា​ឱសថ​ល្អ​សម្រាប់​ការ​កម្ចាត់​ជាតិ​អាស៊ីត​។ ម្សៅ​មេនំ​បុ័ង ឬ​គេ​ហៅថា​សូ​ដ្យូ​ម​ប៊ី​កាបូ​ណាត​គឺជា​របស់​ធម្មជាតិ​ដែល​បង្កើត​មក​ដើម្បី​បន្សាប​ជាតិ​អាស៊ីត​ដែលមាន​កម្រិត PH 7.0​។ វិធី​ធ្វើ​គ្រាន់តែ​ដួស​ម្សៅ​មេនំ​បុ័ង​មួយ​ស្លាបព្រា​កាហ្វេ​លាយ​ទឹក​មួយ​កែវ ពិសា​មួយ​ថ្ងៃមួយ​កែវ​ពេលណា​ក៏បាន​។​

​    ​៤. ទំពារ​ស្ករ​កៅស៊ូ​
​    ​អ្នកវិទ្យាសាស្ត្រ​សិក្សា​ឃើញថា​ការ​ទំពារ​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ ជួយ​បង្កើត​នូវ​ទឹកមាត់​នៅក្នុង​មាត់​របស់​អ្នក​។ ទឹកមាត់​ច្រើន​គឺ​ជួយ​ដល់​ការការពារ​ពី​ការកើនឡើង​ជាតិ​អាស៊ីត​។​

​    ​៥. ទឹក​ខ្មោះ​ប៉ោម​
​    ​ពេលខ្លះ​ការឡើង​ជាតិ​អាស៊ីត​អាច​បណ្ដាលមកពី​ភាពខុសប្រក្រតី​នៃ​ចំនួន​អាស៊ីត​មាន​កម្រិត​ទាប​ក្នុង​ក្រពះ ជាង​ការផលិត​អាស៊ីត​ក្នុង​ក្រពះ​។ ក្នុងស្ថានភាព​បែបនេះ​ដើម្បី​គ្រប់គ្រង​ជាតិ​អាស៊ីត​និង​ក្រហាយ​ដើមទ្រូង អ្នក​ត្រូវ​ផឹកទឹក​ខ្មោះ​ប៉ោម​១​ឬ​២​ស្លាបព្រា​កាហ្វេ​លាយ​ជាមួយនឹង​ទឹក​កន្លះ​កែវ ភ្លាមៗ​បញ្ហា​នោះ​នឹង​បាត់​វិញ​ទៅ​ឯង​។​

​    ​៦. ទឹក​ខ្ញី​
​    ​ខ្ញី​មានគុណ​តម្លៃ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​អស្ចារ្យ​ទាក់ទង​នឹង​បញ្ហា​រំលាយ​អាហារ​។ វត្តមាន​សារធាតុ Gigerol និង Shogaol បាន​ជួយ​ដល់​បញ្ហា​រំលាយ​អាហារ​ក្នុង​ក្រពះ ជាហេតុ​ជួយ​កាត់បន្ថយ​ការ​ចាល់​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​។

​    ​ដើម្បី​កុំ​ឲ្យ​កើតឡើង​នូវ​ការ​ចាល់​អាស៊ីត​ក្នុង​ក្រពះ​ជា​អចិន្ត្រៃយ៍ អ្នក​ត្រូវ​ទឹក​ខ្ញី​រាល់ថ្ងៃ ៣០​នាទី​មុន​ពេលបាយ​ថ្ងៃត្រង់​។​

​    ​៧. ចេក​និង​ប៉ោម​
​    ​ចេក​និង​ប៉ោម​ជា​គ្រឿងផ្សំ​ដែល​សកម្ម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ចាល់​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​។ របស់​ទាំង​ពីនេះ​ងាយស្រួល​រក​និង​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ក្រហាយ​ដើមទ្រូង​បណ្តោះអាសន្ន​បាន​។ ញាំ​ចេក​រៀងរាល់​ថ្ងៃមុន​អាហារ​ពេលព្រឹក​នឹង​ជួយ​កាត់បន្ថយ​ទឹក​អាស៊ីត​នៅក្នុង​ក្រពះ​។ កម្រិត​ជាតិ​ស​សៃ​ខ្ពស់​ក្នុង​ផ្លែ​ប៉ោម​ជួយ​ស្រូបយក​សារធាតុ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​និង​ការ​លើស​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​។ ផ្លែ​ប៉ោម​ត្រូវ​ញាំ​មុនពេល​ចូល​គេង​ទើប​មាន​ប្រសិទ្ធភាព​។​

​    ​៨. តែ​ផ្កា Chamomile
​    ​ផ្កា Chamomile ជួយ​ក្នុងការ​បង្ក្រាប​ភាព​ក្រហាយ​នៅ​ដើមទ្រូង​និង​ជំងឺ​ក្រពះ​ផ្សេងៗ​ទៀត​បាន​។ វិធី​ធ្វើ​ងាយស្រួល​គ្រាន់តែ​អ្នក​ដាក់​ផ្កា Chamomile ស្ងួត​ពីរ​ទៅ​៣​ស្លាបព្រា​ចូលទៅ​ទឹក​ក្ដៅ​មួយ​កែវ​រង់ចាំ​បី​នាទី​សឹម​ផឹក​វា​។ ហើយ​អ្នក​ក៏​អាច​ថែម​ក្រូចឆ្មា​ឬក៏​ទឹកឃ្មុំ​ដើម្បី​ឲ្យ​មាន​រសជាតិ​ផងដែរ​។​

​    ​៩. តែ​ជីរអង្កាម​
​    ​នៅក្នុង​ជីរអង្កាម​មាន​ជាតិ​ស​សៃ វីតាមីន C និង B និង​សារធាតុ​រ៉ែ​ផ្សេងៗ​ទៀត ដែល​ជួយ​ក្នុងការ​ការពារ​រលាក​ក្រពះ​និង​លើស​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ហើយ​បើសិនជា​អ្នកមាន​អារម្មណ៍​ក្រហាយ​ដើមទ្រូង​និង​រលាក​ក្នុង​ទ្រូង និង​បំពង់ក សូម​ញាំ​តែ​ជីរអង្កាម​មួយ​កែវ​ដើម្បី​បង្ក្រាប​ភាព​ក្រហាយ​យ៉ាង​រហ័ស​បំផុត​។​

​    ​១០. គ្រាប់​អាល់​ម៉ុង​ឆៅ (Raw Almonds)
​    ​ព្យាយាម​ញាំ​គ្រាប់​អាល់​ម៉ុង​ឆៅ​យ៉ាងហោចណាស់​៥​ទៅ​៦​គ្រាប់​រៀងរាល់ថ្ងៃ​។ គ្រាប់​អាល់​ម៉ុង​មានគុណ​តម្លៃ​ក្នុងការ​រក្សា​តុល្យភាព​អាស៊ីត PH នៅក្នុង​ក្រពះ​៕

adverise with khmeread
ប្រភព៖ Healthnatural

អ្នកនឹងចូលចិត្ត

មតិយោបល់