Christian Pulisic កំពុងពិចារណាអនាគតជាមួយក្លឹប​ Chelsea ហើយអាចនឹងចាកចេញនៅខែមករា

កីឡាករ Christian Pulisic គ្រោងពិចារណាពីអនាគរបស់ខ្លួននៅក្លឹប Chelsea នៅខែមករានេះ ប្រសិនបើគ្រូបង្វឹកលោក Frank Lampard នៅតែមិនដាក់បញ្ជូលខ្លួនក្នុងក្រុមជម្រើសដំបូង។ 

កីឡាករវ័យ២១ឆ្នាំរូបនេះក្លាយជាកីឡាករបម្រុងដែលមិនត្រូវបានប្រើប្រាស់ក្នុងបីប្រកួតចុងក្រោយនៅក្របខណ្ឌ​ PL នឹងត្រូវបានលុបឈ្មោះចេញពីក្រុមជម្រើសសម្រាប់ការប្រកួតជាមួយក្រុម Lille ក្នុងក្របខណ្ឌ CL ផងដែរ។ 

Pulisic ទទួលបានការចាប់អារម្មណ៍ភ្លាមៗនៅក្របខណ្ឌ UEFA Super Cup អំឡុងពេល​ Chelsea ប្រកួតចាញ់ក្រុម Liverpool មុនពេលចាប់ផ្តើមបីប្រកួតក្នុងចំណោម៤ប្រកួតដំបូងនៅក្របខណ្ឌ PL បន្ទាប់ពីបានចាកចេញពីក្លឹប Dortmund មកចូលរួមជាមួយក្លឹប Chelsea ក្នុងតម្លៃ៥៨លានផោននៅរដូវក្តៅនេះ។ 

Pulisic បានសារភាពថា ខ្លួនមានការខកចិត្ត បន្ទាប់ពីលោក Lampard ពេញចិត្តដាក់កីឡាករសញ្ជាតិអង់គ្លេស Willian, Pedro, Mason Mount និង Callum Hudson Odoi លេងច្រើនជាង។ 

លោក Lampard អះអាងថា Pulisc ប្រឹងប្រែងបន្ថែមទៀត ក្នុងការហ្វឹកហាត់ ដើម្បីទទួលបានឱកាសក្នុងក្រុមជម្រើស។

បើទោះបីជាគេជឿថា Pulisic ចង់នៅបន្តទៀតដើម្បីប្រជែងយកតំណែងក្រោមការដឹកនាំរបស់លោក Lampard ក៏ដោយ ក៏ប៉ុន្តែកីឡាកររូបនេះនឹងពិចារណាជម្រើសផ្សេងផងដែរ ប្រសិន បើមិនទទួលបានឱកាសប្រកបដោយយុត្តិធម៌​នៅក្លឹប Chelsea ៕

adverise with khmeread
tiger
Loading ad ...