Brendan Rodgers: ក្រុម Leicester នឹងបញ្ចប់ក្នុងចំណោមក្រុមកំពូលទាំងបួន

អ្នកចាត់ការលោក Brendan Rodgers ជឿថា ក្លឹប Leicester របស់លោកកំពុងបង្ហាញទម្រង់លេងដែលពោរពេញដោយគុណភាពដើម្បីឆ្ពោះទៅរកកៅអីក្នុងចំណោមក្រុមកំពូលទាំងបួននៅក្របខណ្ឌ EPL។ 

បន្ទាប់ពីទទួលបរាជ័យលើកចុងក្រោយនៅពហុកីឡាដ្ឋាន Anfield លោក Rodgers បាននិយាយទៅកាន់ក្រុមកីឡាកររបស់លោកប្រកបដោយទំនុកចិត្តថា ពួកគេបានឆ្លងកាត់តំណាក់កាលដ៏សំខាន់ៗ បើទោះបីជាពួកគេចាញ់ក៏ដោយ។ 

គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp អះអាងថា Leicester ពិតជាមានទម្រង់លេងល្អ ហើយថា “ពួកគេគឺជាក្រុមមួយដែលកំពុងប្រជែងយកតំណែងក្នុងក្រុមកំពូលទាំងបួន”។ 

ចំណែកលោក Rodgers បាននិយាយថា លោកស្ទើរតែមិនជឿរឿងនេះ ហើយថា លោកមានមោទនភាពចំពោះកូនក្រុមរបស់លោកនិងស្មារតីរបស់ពួកគេ។ 

គ្រូបង្វឹករូបនេះដឹងច្បាស់ថា ប្រសិនបើក្រុម Leicester ចង់ដណ្តើមយកតំណែងកំពូលទាំងបួន ពួកគេត្រូវតែស្វែងរកទម្រង់លេដូចជាក្រុម Liverpool និងក្រុម​ Man City ហើយលោកមើលឃើញថា ក្រុមនេះអាចធ្វើបាន៕

adverise with khmeread
tiger
Loading ad ...