Real Madrid គ្រោងដាក់សំណើផ្ទេរខ្សែប្រយុទ្ធ Gabriel Jesus នៅរដូវក្តៅនេះដើម្បីជំនួសតំណែង Gareth Bale

 

បើតាមសេចក្តីរាយការណ៍នៅប្រទេសអេស្ប៉ាញថា ក្លឹប Real Madrid បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករ Gabriel Jesus របស់ក្លឹប Man City នៅរដូវក្តៅនេះ ។ 

ក្លឹបយក្សអេស្ប៉ាញនេះកំពុងតែចង់ពង្រឹងសមត្ថភាពក្រុម ស្របពេលលោក Zinedine Zidane ត្រៀមរុះរើក្រុមរបស់លោក។ លោក Zidance នៅតែចង់លក់កីឡាករ Gareth Bale ចេញបន្ទាប់ពីខាកខានមិនបានធ្វើបែបនេះកាលពីក្តៅ ហើយនៅពេលនេះបែរជាពឹងផ្អែកលើកីឡាករសញ្ជាតិវ៉េលរូបនេះ ដោយសារក្រុមរបស់លោកមានកីឡាកររបួសច្រើន។ 

ប៉ុន្តែនៅពេលនេះ ក្លឹប Real Madrid បានសម្លឺងឃើញកីឡាករ Jesus ដើម្បីបំពេញតំណែងទំនេរ ប្រសិនបើ Bale ចាកចេញមែននោះ៕

adverise with khmeread
tiger
Loading ad ...