Leicester កំពុងរកកីឡាករមកជំនួស ខណៈពេល Man City និង Chelsea គ្រោងដាក់សំណើផ្ទេរ Ben Chilwell

តាមព័ត៌មានថា ក្លឹប Leicester នឹងបន្តការប្រកួតដោយអវត្តមានកីឡាករ Ben Chilwell ខណៈពួកគេសង្ឃឹមថា​ នឹងទទួលបានសំណើផ្ទេរដែលមានតម្លៃខ្ពស់នៅរដូវក្តៅនេះ។ 

កីឡាករសញ្ជាតិអង់គ្លេសរូបនេះទទួលបានការចាប់អារម្មណ៍ច្រើន អំឡុងពេលបង្ហាញសមត្ថភាពនៅពហុកីឡាដ្ឋាន King Power ស្របពេលក្លឹប Man City និង​ Chelsea សុទ្ធតែកោតសរសើរទេពកោសល្យរបស់កីឡាកររូបនេះ។ 

បើទោះបីជាគ្រូបង្វឹកក្លឹប Leicester លោក Brendan Rodgers ប្តេជ្ញារក្សាទុកកីឡាករ​ Chilwell ក៏ដោយ ក៏ប៉ុន្តែមានការលើកឡើងថា ក្រុមការងាររបស់ក្លឹបនេះកំពុងស្វះស្វែងរកកីឡាករមកជំនួស។ 

មានសេចក្តីរាយការណ៍ថា City កំពុងផ្តោតគោលដៅលើ Chilwell ដើម្បីបំពេញតំណែងខ្សែការពារស្លាបឆ្វេង ស្របពេលកីឡាករ Oleksander Zinchenko ធ្វើមិនសូវបានល្អទេក្នុងតំណែងនេះ ហើយកីឡាករ Bernard Mendy កំពុងមានបញ្ហារបួស។ 

ប៉ុន្តែក្លឹប Leicester នឹងទាមទារយ៉ាងហោចណាស់ ៥០លានផោន សម្រាប់កីឡាករវ័យ២២ឆ្នាំរូបនេះ ហើយ City ក៏ត្រូវប្រឈមនឹងការប្រជែងពីក្លឹបផ្សេងទៀតដើម្បីផ្ទេរកីឡាកររូបនេះផងដែរ៕

adverise with khmeread
tiger
Loading ad ...