Angelina Jolie អ៊ីរ៉ង់ត្រូវចាប់ខ្លួនព្រោះលើកទឹកចិត្តយុវជនឱ្យចេះប្រព្រឹត្តអំពើពុករលួយ

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា អ៊ីរ៉ង់បានចាប់ខ្លួនតារា Instagram ដ៏ល្បីល្បាញម្នាក់ ដែលកែកុនមុខមាត់ទាំងស្រុងដើម្បីឱ្យមើលទៅដូចតារាសម្តែង Angelina Jolie។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយនៅល្ងាចថ្ងៃសៅរ៍ថា តារាបណ្តាញសង្គម ដែលគេស្គាល់ថា Sahar Tabar ត្រូវបានឃុំខ្លួនក្រោមការបង្គាប់របស់តុលាការមួយរបស់ទីក្រុងតេហេរ៉ង់ ដែលដោះស្រាយរឿងក្តីទាក់ទិននឹង "ឧក្រិដ្ឋកម្មវប្បធម៌និងអំពើពុករលួយខាងសង្គមនិងសីលធម៌"។

ទីភ្នាក់ងារសារព័ត៌មានបានបន្ថែមថា នាងប្រឈមនឹងការចោទប្រកាន់ជាច្រើនរួមមានការជេរប្រមាថ ការញុះញង់ឱ្យមានអំពើហិង្សា ការរកប្រាក់ចំណូលតាមរយៈមធ្យោបាយមិនសមរម្យ និង ការលើកទឹកចិត្តយុវជនឱ្យប្រព្រឹត្តអំពើពុករលួយ។

នាង Sahar Tabar ចាប់ផ្តើមល្បីលេចធ្លោនៅលើបណ្តាញសង្គម Instagram កាលពីឆ្នាំមុន បន្ទាប់ពីបានបង្ហោះរូបថតជាច្រើននៃមុខរបស់នាងផ្លាស់ប្តូរទាំងស្រុងតាមរយៈការវះកាត់។

រូបថតនិងវីដេអូភាគច្រើនដែលបានចែករំលែកជាមួយអ្នកគាំទ្ររបស់នាងចំនួន ២៦.៨០០ នាក់ក៏ត្រូវបានកែកុនយ៉ាងខ្លាំងផងដែរ ដូច្នេះទើបនាងមើលទៅស្រដៀងនឹងតារាហូលីវូដ Angelina Jolie៕

 

adverise with khmeread
tiger
Loading ad ...