ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌ៧មករាបញ្ជូនទៅតុលាការនារសៀលថ្ងៃទី១៨មីនានេះ បន្ទាប់ពីចាប់ខ្លួននៅថ្ងៃទី ១៧មីនា២០១៦ ម៉ោង ០៣ទៀបភ្លឺក្នុងករណី ឆក់ ទូរសព្ទ័ដៃនៅចំណុច មុខសណ្ឋាគារ អេស៊ានផាលេស ផ្ទះលេខ ១៩៩ ផ្លូវ ៩៣ ភូមិ ៥ សង្កាត់ អូរឫស្សី ៤ ខណ្ឌ ៧ មករា។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ នាប វណ្ណៈ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះលេខ ២២៥អឺ២ ផ្លូវ ៩៣ ភូមិ ៥ សង្កាត់ អូរឫស្សី៤ ខណ្ឌ ៧ មករា ។
ចំណែកជនសង្ស័យមាន១-ឈ្មោះ គឹម ឆាយហួត ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះលេខ ២១៩២ ផ្លូវ ដេ៧២ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញនិង២-ឈ្មោះ ប៉ុល ផាន់ណារ័ត្ន ភេទ ១៦ ឆ្នាំ មុខរបរ សិស្ស វត្តកោះ ស្នាក់នៅផ្ទះជួល សង្កាត់ បឹងកេងកង ៣ ខណ្ឌ ចំការមន។
វត្ថុតាងដកហូត ៖ ម៉ូតូ ០១ គ្រឿង ម៉ាក ហ្វីរ៉ាណូ ពណ៌ ស ស្លាកលេខ 1CY-6142 ភ្នំពេញ , ទូរសព្ទ័ ០១ គ្រឿង ម៉ាកអាយហ្វូន ៥ លេខ ០៨៦ ៤១៥ ៧០៩។
បច្ចុប្បន្ន ទូរស័ព្ទដៃប្រគល់ជូនម្ចាស់វិញ ហើយជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាង សំណុំរឿងទៅតុលាការរសៀលនេះ៕
