លោកតាអាយុ ១១៤ ឆ្នាំមិនដែលឈឺសូម្បីម្តងនៅក្នុងជីវិតរបស់គាត់ ប្រាប់ឈ្មោះអាហារ ៥ មុខជួយឱ្យរស់បានយូរនិងមាំមួនដល់អាយុ១០០

លោកតា Bernardo LaPallo មិនមែនជាមនុស្សធម្មតាទេ។ កើតក្នុងឆ្នាំ១៩០១ និងស្លាប់នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៥ នៅអាយុ ១១៤ ឆ្នាំ លោកតាគឺជាមនុស្សអាយុវែង មិនមែនចៃដន្យទេ គឺគាត់មានមហិច្ឆតានិងដាក់វិន័យលើខ្លួនឯងដើម្បីរស់ឱ្យបានយូរ។ លោកតាជនជាតិអាមេរិកកាត់ប្រេស៊ីល កើតនៅទីក្រុង Mesa រដ្ឋ Arizona រូបនេះអះអាងថា គាត់មិនដែលឈឺសូម្បីម្តងនៅក្នុងមួយជីវិតរបស់គាត់ ហើយមូលហេតុដែលគាត់មិនដែលឈឺព្រោះគាត់មិនដែលពិសាសាច់ក្រហម និងពិសាតែអាហារសរីរាង្គនិងបន្លែ។ ទោះយ៉ាងណា មុនពេលគាត់ស្លាប់ដោយមូលហេតុវ័យជរា គេបានចងក្រងជាវីដេអូមួយរបស់គាត់​ ដោយរៀបរាប់អំពីអាថ៍កំបាំងនៃអាហារទាំង ៥ មុខ ដែលជួយឱ្យគាត់រស់បានដល់អាយុ១០០ប្លាយ និង មានកម្លាំងមាំមួន។ 

១. ខ្ទឹមស ៖ ផ្ទុកសារធាតុប្រឆាំងមេរោគនិងបាក់តេរីផ្សេងៗ។ ២. ទឹកឃ្មុំ ៖ មានប្រសិទ្ធភាពព្យាបាលជំងឺជាច្រើនមុខ។ ៣. ឈើអែម ៖ ជួយបន្ថយកូឡេស្តេរ៉ុល និង ទប់ស្កាត់ជំងឺទឹកនោមផ្អែម។ ៤. សូកូឡា ៖ លោកតា LaPallo ថា អ្នកដែលចាត់ទុកសូកូឡាសម្រាប់តែក្មេងៗគឺខុសហើយ ព្រោះវាផ្ទុកសារធាតុជាច្រើនជួយឱ្យអាយុវែង ចឹងមនុស្សប្រភេទណាក៏អាចទទួលទានវាបានដែរ។ ៥. ប្រេងអូលីវ ៖ ប្រេងធម្មជាតិនេះល្អដល់សុខភាពណាស់ ពេលយកវាមកឆាចៀនអាហារនិងបន្លែផ្សេងៗ៕ 

 

adverise with khmeread
tiger
Loading ad ...