ក្មេងជំទង់ឥណ្ឌូនេស៊ីរងការពិន័យរហូតដល់ស្លាប់ ដោយសារតែមករៀនយឺត

សម្រាប់ពួកយើងគ្មានអ្វីចម្លែកឡើយក្នុងការដាក់ពិន័យដល់អ្នកដែលមកសាលាយឺត ប៉ុន្ដែគ្មាននរណានឹកស្មានដល់ថាកំហុសរបស់ពួកយើងធ្វើឱ្យបាត់ជីវិតគេទៅវិញ។

ជាអកុសល្យ សិស្សសាលាវ័យ ១៤ ឆ្នាំម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានស្លាប់ ខណៈដែលត្រូវគ្រូដាក់ពិន័យ។ របាយការណ៍ប៉ូលិសបានបង្ហាញថា សិស្សឈ្មោះ Fanly Lahingide រួមជាមួយនឹងមិត្តរបស់ពួកគេ ៥ នាក់ទៀតបានមកសាលាយឺត ២៥​ នាទីកាលពីថ្ងៃទី ១ តុលា ។ ហើយគ្រូបង្រៀនរបស់ពួកគេបានដាក់ពិន័យឱ្យរត់ជុំវិញសាលាជាច្រើនជុំ។

នៅជុំទី ២ នៃការរត់ជុំវិញសាលា Fanly ក៏បានដួលសន្លប់។ ភ្លាមៗនោះគាត់ត្រូវបានដឹកទៅមន្ទីរពេទ្យ ប៉ុន្ដែក្រោយមកក៏ត្រូវបានគេប្រកាសស្លាប់នៅម៉ោង ៨ និង ៤០ នាទីព្រឹក បន្ទាប់ពីការសង្គ្រោះបរាជ័យ។ ការស្លាប់របស់គាត់ បច្ចុប្បន្នមិនទាន់ដឹងមូលហេតុ ហើយ Fanly ក៏គ្មានប្រវត្តិកើតជំងឺពីមុនមកនោះដែរ។ 

គ្រួសារក្មេងរងគ្រោះនឹងលើកករណីនេះប្តឹងគ្រូបង្រៀន ព្រោះពួកគេមិនយល់ស្របនឹងការពិន័យរបស់គ្រូនោះទេ។ ហើយការធ្វើកោសល្យវិច័យនឹងធ្វើនៅមន្ទីរពេទ្យ Bhayangkara ៕

adverise with khmeread
tiger
Loading ad ...