ហ៊ានទេឈប់ចុចទូរស័ព្ទស្មាតហ្វូនរយៈពេល ៨ ខែដើម្បីឈ្នះរង្វាន់ ១០ ម៉ឺនដុល្លារ? ស្ដ្រីម្នាក់នេះ អាចធ្វើបាន!

អ្នកនៅបរទេសប្រហែលជាស្គាល់កម្មវិធីការប្រកួតមិនចុចអ្វីសោះពេញមួយឆ្នាំរបស់ក្រុមហ៊ុន Vitaminwater ដើម្បីរកអ្នកក្លាហានដែលមិនចុចទូរស័ព្ទពេញមួយឆ្នាំដើម្បីឈ្នះលុយ ១០ ម៉ឺនដុល្លារ។ ពិតណាស់ ស្ដ្រីមកពីទីក្រុងញូវយ៉ករូបនេះ គឺគិតត្រឹម ៨ ខែប៉ុណ្ណោះ ដោយមិនចុចស្មាតហ្វូន ហើយទើបតែ ៤ ខែនាងទទួលបានប្រាក់រង្វាន់ទៅហើយ។

ក្រុមហ៊ុន Vitaminwater ត្រូវចេញផ្សាយលើទំព័រមុខកាសែតកាលពីចុងខែធ្នូ នៅពេលក្រុមហ៊ុននេះប្រកាសពីការប្រកួតដ៏អស្ចារ្យមួយនេះ។ ហើយមនុស្សរាប់ពាន់នាក់បានទៅដាក់ពាក្យប្រឡង ដើម្បីរកអ្នកដែលខ្លាំងបំផុត ដោយមិនចុចស្មានហ្វូនពេញមួយឆ្នាំ ប៉ុន្ដែនៅពេលចុងក្រោយមានមនុស្សតែម្នាក់គត់ ដែលព្យាយាមមិនចុចស្មានហ្វូន គឺនាង Elana Mugdan វ័យ ២៩ ឆ្នាំមកពីទីក្រុងញូវយ៉ក។

ការប្រកួតនោះតម្រូវឱ្យអ្នកប្រកួតមិនចុចស្មាតហ្វូនរយៈពេល ៨ ខែ តែទើបតែបាន ៤ ខែអ្នកប្រកួតរាប់ពាន់នាកបានចុះចាញ់ ហើយនាង Elana Mugdan គឺជាបេក្ខនារីចុងក្រោយបង្អស់ ដែលស៊ូទ្រាំបានយូរជាងគេ៕

adverise with khmeread
tiger
Loading ad ...