កម្មវិធីប្រគួតបាល់ទាត់មិត្តភាពកម្ពុជា និងឡាវនៅស្តាតអូឡាំពិតក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៨ ខែមីនា បានបញ្ចប់នៅវេលាម៉ោង៨ និង៣០យប់ថ្ងៃដដែលនេះគឺក្នុងលទ្ធផល កម្ពុជា៣ទល់និងឡាវ២បានធ្វើឲ្យអ្នកគាំទ្ររាប់មឺុនអ្នកហ៊ោសឹងបែកស្តាត។
កម្មវិធីខាងលើនេះបានការអញ្ចើញចូលរួមពីសំណាក់ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងលោករដ្ឋមន្ត្រីក្រសួងការ បរទេសឡាវ។
គេបានសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរជាច្រើនកុះករ ជាពិសេសយុវជនដែលស្នេហាវិស័យកីឡាបាល់ទាត់នាំគ្នាមកទស្សនា និងគាំទ្រលើកទឹកចិត្តដល់កីឡាករបាល់ទាត់កម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី។
