បង្ក្រាបមេចោរប្លន់សកម្ម២នាក់នៅលើដែនដីខេត្តសៀមរាប

សៀមរាប ៖​ មេចោរប្លន់ត្រូវបានកម្លាំងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ទក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ប៉ុល រតនានិងឧត្តមសេនីយទោនឹម ច័ន្ទតាណា តាមប្រមាញ់ចាប់បានកាលពីរាត្រីឈានចូលថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩ ដោយដកហូតបានអាវុធខ្លីចំនួន១ដើមនៅកណ្តាលក្រុង- ខេត្តសៀមរាប។

មន្ត្រីប៉ូលិសនិយាយថា កិច្ចប្រតិបត្តិការខាងលើទម្រាំតែ តាមចាប់មេចោរនេះបានប៉ូលិសបានប្រើពេលវេលាស៊ើបអង្កេតស្រាវជ្រាវប្រកិតៗ ហើយមេចោរទាំង២នាក់នេះកន្លងមកបានធ្វើសកម្មភាព ប្លន់ លួច គាស់ផ្ទះ លួចម៉ូតូនិងភ្ជង់ប្លន់យកទ្រព្យសម្បត្តបងប្អូនប្រជាពលរដ្ឋ យ៉ាងសកម្ម ។ 

ប៉ូលិសបន្តថា ជនសង្ស័យទី១-ឈ្មោះ​ ហាច ហូន ហៅឡាមអាយុ៤៣ឆ្នាំ រស់នៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប​ និងទី២​ ឈ្មោះ អុល រ៉ាក់​ អាយុ៣៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប​ ។ 

គួររម្លឹកថាកាលពីខែមុនប៉ូលិសបានបង្ក្រាបទីតាំងទទួលផលចោរកម្មរឹបអូសម៉ូតូបានជាង៥០គ្រឿងពាក់ព័ន្ធករណីលួច ប្លន់ និងទទួលផលចោរកម្ម៕

adverise with khmeread
tiger
Loading ad ...