ឃាត់បុរសម្នាក់ពីបទចោរកម្មនៅ ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្នុងករណីលួចទូរស័ព្ទដៃនៅផ្ទះគ្មានលេខ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៧តុលាឆ្នាំ២០១៩ម៉ោង០៣និង ៣០នាទី។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះហេង សុភា ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងអគ្គិសនី ស្នាក់នៅផ្ទះកើតហេតុ។ចំណែកជនសង្ស័យឈ្មោះនាង វណ្ណដេត ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិ យកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះចាក់សោទ្វារផ្ទះកើតហេតុត្រឹមត្រូវ រួចចូលដេកក្នុងផ្ទះ ដោយទុកទូរស័ព្ទដៃម៉ាក Iphone 6plus លេខស៊ីម096 4986582 ពណ៌ខ្មៅនៅលើតុក្នុងផ្ទះ។ រហូតដល់ម៉ោង០៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧តុលា២០១៩ ស្រាប់តែជនសង្ស័យឈ្មោះនាង វណ្ណដេត បានលូនចូលតាមជើងជញ្ជាំងសង្ក័សីផ្ទះ លួចយកទូរស័ព្ទដៃម៉ាកខាងលើគេចខ្លួន។ 

លុះដល់ម៉ោង១០និង៣០ នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ទូរស័ព្ទម៉ាកខាងលើ បញ្ជូនមកអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab