សត្វប្រើសឈ្មោលមួយក្បាលរត់ចូលភូមិអ្នកស្រុក បានងាប់បន្ទាប់ពីព័ទ្ធចាប់អត់បច្ចេកទេស

ព្រះវិហារ ៖ សត្វប្រើសឈ្មោលមួយក្បាលរត់ចូលភូមិអ្នកស្រុកនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង៤ទៀបភ្លឺនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយនាំគ្នាស្ទាក់ចាប់និងរាយការណ៍ទៅ មន្រ្តីបរិស្ថាន,កម្លាំងប៉ូលិសស្រុកត្បែងមានជ័យ បាននាំមករក្សាទុកបម្រុងនឹងដោះលែងទៅក្នុងព្រៃអភិរក្សវិញ តែជាអកុសលសត្វប្រើសដ៏កំសត់០១ក្បាលនេះក៏ត្រូវបានស្លាប់នៅម៉ោង០៧និង៤០នាទី។

ពលរដ្ឋភាគច្រើនយល់ថា ការស្លាប់របស់សត្វប្រើសនេះបានធ្វើពួកគាត់មានការសោកស្តាយនិងអាណិតអាសូរស្ទើរចង់ស្រកទឹកភ្នែកព្រោះពួកវាអស់ព្រៃជ្រកដោយសារការកាប់បំផ្លាញរបស់មនុស្សមួយចំនួន ហើយពួកគាត់ក៏មានជំនឿលើប្រពៃណីរបស់គាត់ បាននិមន្តព្រះសង្ឃបួនអង្គ ដើម្បីធ្វើកិច្ចសុំសេចក្តីសុខសប្បាយ។ឯសត្វប្រើសមួយក្បាលនេះត្រូវអង្គការ សមាគមមគ្គុទេសក៍សត្វស្លាបកម្ពុជាដឹកយកទៅក្រុងសៀមរាបដើម្បីរក្សាទុក៕

adverise with khmeread
tiger
Loading ad ...