ឡានដឹកថ្មបុកឡាន ដឹកទឹកសុទ្ធចន្ទ័រះរបួសធ្ងន់២នាក់នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តដឹកថ្ម ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-0778 ជាកម្មសិទ្ធិក្រុមហ៊ុន R មានទិសដៅចូលក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើបានបុករុញពីខាងក្រោយរថយន្តចំនួន ០២គ្រឿងទិសដៅស្របគ្នា បណ្តាលឱ្យរបួសធ្ងន់២នាក់ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៨តុលាឆ្នាំ២០១៩។

ប៉ូលិសនិយាយថា ភាគីទី១-រថយន្តម៉ាក TACOMA ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ2A-4838 អ្នកបើកបរឈ្មោះ ឈុន ចេង ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរសិប្បកម្មកាត់កញ្ចក់ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ  មានអ្នករួមដំណើរចំនួន 0២នាក់អង្គុយខាងក្រោយ ។

ភាគីទី២-រថយន្តម៉ាក IZUZU ពណ៌ ខៀវ ពាក់ផ្លាកលេខព្រះសីហនុ2A-8409 ដឹកទឹកសុទ្ធចន្ទ័រះ អ្នកបើកបរឈ្មោះ សឿ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

គ្រោះថ្នាក់នេះបណ្តាលឱ្យរងរបួសមនុស្សចំនួន ០២នាក់ អ្នករួមដំណើរលើរថយន្តTACOMA
១-ឈ្មោះ ណៃ ចិន្ដា ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ និង២-ឈ្មោះ លី ប៊ុនថេង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ  មានទីលំនៅស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ ។

បច្ចុប្បន្នអ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ  ។ចំណែកអ្នកបើកបររថយន្តដឹកថ្មរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។វត្ថុតាងរថយន្តចំនួន ០៣គ្រឿងបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ៕

adverise with khmeread
tiger
Loading ad ...