Glen Johnson: Harry Kane គួរចាកចេញពីក្លឹប Spurs ហើយទៅចូលរួមជាមួយ ក្លឹប Man City

អតីតខ្សែការពារជម្រើសជាតិអង់គ្លេសលោក Glen Johnson បានទទូចឲ្យខ្សែប្រយុទ្ធ Harry Kane ចាកចេញពីក្លឹប Tottenham និងចុះកិច្ចព្រមព្រៀងផ្ទេរមកចូលរួមជាមួយ Man City។

Kane រកមិនបានគ្រាប់បាល់ទេ ខណៈពេលក្រុម Spurs ចាញ់ក្រុម Brighton ៣-០ កាលពីយប់ថ្ងៃសៅរ៍ ហើយលោក Johnson ជឿថា Kane ត្រូវតែមានមហិច្ឆតារធំជាងភាពស្មោះត្រង់ជាមួយក្លឹប។

លោក Johnson បាននិយាយថា “ប្រសិនបើខ្ញុំជា Harry Kane ខ្ញុំនឹងគិតថា ខ្ញុំអាចលេងនៅកន្លែងផ្សេង ហើយមានឱកាសច្រើនជាងនេះ ជាមួយកីឡាករល្អជាងនេះ និងរកពានឲ្យបានច្រើន។

លោកបន្តថា “ពីរបីឆ្នាំទៀត Kane នឹងមិនអាចរកបានគ្រាប់បាល់ច្រើនទៀតទេសម្រាប់ក្រុម Spurs ហើយនឹងត្រូវគេបើកទ្វារឲ្យចាកចេញ។ គ្មានភាពស្មោះត្រង់ទេក្នុងវិស័យបាល់ទាត់ ហើយ Kane ត្រូវតែគិតពីខ្លួនឯងជាមុន”៕

adverise with khmeread
tiger
Loading ad ...