Robin van Persie រិះគន់ការដឹកនាំរបស់លោក Ole Gunnar Solskjaer បន្ទាប់ពី Man Utd ចាញ់ក្រុម Newcastle

អតីតខ្សែប្រយុទ្ធក្លឹប Man Utd កីឡាករ Robin van Persie មានចម្ងល់ថា តើលោក Ole Gunnar Solskjaer ដឹងពីរបៀបគ្រប់គ្រងក្រុមរបស់លោកឬយ៉ាងណា បន្ទាប់ពីក្រុម​ Man Utd ប្រកួតចាញ់ក្រុម Newcastle ។

Man Utd ចាញ់បីលើកហើយនៅរដូវកាលនេះ បន្ទាប់ពីលេងមិនបានល្អនៅពហុកីឡាដ្ឋាន St James Park កាលពីថ្ងៃអាទិត្យ។ បរាជ័យនេះបានធ្វើឲ្យគេសង្ស័យជុំវីស្ថានភាពរបស់លោក Solskjaer ក្នុងឋានៈជាអ្នកចាត់ការក្លឹប Man Utd ។

Van Persie បានរិះគន់លោក Solskjaer ហើយអះអាងថា លោកមិនសមជាគ្រូបង្វឹកដែលអាចកែប្រែវាសនារបស់ក្រុម​ Man Utd បាននោះទេ។ Persie បាននិយាយថា “អ្នកអាចមើលឃើញពីការលំបាក។ ខ្ញុំនិយាយត្រង់ក្នុងបទសម្ភាសនេះ”។

Persie បន្តថា “បើទោះបីជាអ្នកមើលឃើញកីឡាករបាក់ទឹកចិត្ត ប៉ុន្តែគាត់ត្រូវតែស្វែងរកវិធី ដើម្បីភ្ជាប់ទំនាក់ទំនងម្តងទៀតនិងធ្វើឲ្យពួកគេមានទំនុកចិត្តឡើងវិញ”។

ចំណែកអ្នកវិភាគប្រចាំរបស់ Sky Sports លោក Jamie Redknapp ក៏មិនប្រាកដអំពីការងាររបស់លោក Solskjaer ផងដែរខណៈពេល​ Man Utd ធ្លាក់មកលេខរៀងទី១២ ស្របពេលរកបាន៨ពិន្ទុឆ្លងកាត់៨ប្រកួតក្នុងក្របខណ្ឌ EPL៕

adverise with khmeread
tiger
Loading ad ...