ឃាត់ជនជាតិចិន១៧នាក់ បើកល្បែងអនឡាញនៅក្រុងកំពត

កំពត ៖ កម្លាំងប៉ូលិសខេត្តកំពត ចូលឆ្មក់បង្ក្រាបបានជនជាតិចិន បើកល្បែងអនឡាញ១៧នាក់ ក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ដោយឃាត់ជនជាតិចិន១៧នាក់ ។

ប៉ូលិសនិយាយថា ក្រៅពីការឃាត់ខ្លូនជនជាតិចិន១៧នាក់ហើយនោះ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃ១៤៤គ្រឿង និង Laptop ១គ្រឿង។យ៉ាងណាក៏ដោយប៉ូលិសនៅមិនទាន់បង្ហាញពីអត្តសញ្ញាណពួកគេនៅឡើយ ។

ក្រោយឃាត់ខ្លូន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋានប៉ូលិសខេត្តកំពត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

 

adverise with khmeread
tiger
Loading ad ...