បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ជនសង្ស័យម្នាក់នៅ ស្រុកព្រៃនប់

ព្រះសីហនុ ៖ កម្លាំងប៉ូលិសជំនាញស្រុកព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុច​ផ្លូវរថភ្លើងខាងក្រោយផ្សារវាលរេញ ស្ថិតក្នុងភូមិ​បឹងវែង​ ឃុំវាលរេញ​  ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅ ថ្ងៃទី០៧ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ  ម៉ម សុភក្តិ​ ភេទប្រុស អាយុ២៥​ឆ្នាំ​ មានទីលំនៅ ភូមិ​បឹងវែង ឃុំវាលរេញ  ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ មុខរបរ​ផ្សារ​ដែក​។ ដកហូតវត្ថុតាងរួមមានម្សៅក្រាមសារធាតុញៀនចំនួន២កញ្ចប់ (ធំ​០១កញ្ចប់  និង តូច១កញ្ចប់) ទូរស័ព្ទដៃចំនួ​ន ១គ្រឿង ៕

adverise with khmeread
tiger
Loading ad ...