ក្លឹបសេដ្ឋីអារ៉ាប់ Manchester City នឹងតតាំងជាមួយក្លឹបសេដ្ឋីអារ៉ាប់ដូចគ្នាគឺ Paris Saint-Germain នៅក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
លោក Pellegrini ដែលធ្លាប់ដឹកនាំក្លឹប Villarreal និង Malaga ឡើងមកវគ្គនេះ សង្ឃឹមថា នឹងឈានទៅលេងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌនេះជាលើកដំបូងជាក្រុម Man City មុននឹងលោកត្រូវបានជំនួសដោយលោក Pep Guardiola នៅរដូវក្តៅខាងមុខ។
លោក Guardiola បាននិយាយថា "ប្រសិនបើអ្នកចង់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្នកត្រូវតែត្រៀមខ្លួនរួចរាល់ដើម្បីបំបាក់គូប្រជែងទាំងអស់"។
រីឯក្រុម Atletico នឹងប្រកួតសងសឹកជាមួយក្រុម Barcelona បន្ទាប់ពីពួកគេបានទម្លាក់ PSV Eindhoven កាលពីជុំមុនក្នុងវគ្គទាត់បាល់ប៉េណាល់ទី៕
