ម្តាយខូចចិត្តស្ទើរបេះទ្រូង ពេលដឹងថាអាការៈធ្លាក់ភ្នែកម្ខាងរបស់កូន

ស្ដ្រីជាម្ដាយម្នាក់រងការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីដឹងថាការធ្លាក់ភ្នែកម្ខាងរបស់កូនប្រុសអាយុ ៨ ឆ្នាំរបស់នាង គឺបង្កឡើងដោយសារតែជំងឺមហារីក។

នាង Victoria Lizzy Morrison មកពីសង្កាត់ Hetfordshire ទីក្រុង Chesthunt បានដឹងថា Kyle ទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល នៅពេលមុខខាងស្ដំារបស់កូននាងធ្លាក់កាលពីខែមុន។

ប៉ុន្ដែនៅមន្ទីរពេទ្យ Kyle ត្រូវបានរកឃើញថាមានជំងឺដ៏កម្រមួយ និងកកើតទៅជាដុំសាច់ក្នុងខួរក្បាលម្យ៉ាង ហៅថា Diffuse Intrinsic Pontine Glioma ហើយវេជ្ជបណ្ឌិតបានផ្ដល់ដំណឹងថា ក្មេងម្នាក់នេះនៅសល់ពេលតែ ១ ខែទៀតប៉ុណ្ណោះដើម្បីរស់នៅបន្ត។

សម្រាប់ក្នុងចក្រភពអង់គ្លេស ក្មេងៗក្នុងប្រទេសនេះមានពី ២០ ទៅ ៣០ បានរងគ្រោះដោយសារជំងឺនេះ ហើយភាគច្រើនក្មេងៗរស់បានតែ ១ ទៅ ៤ ខែទៀតប៉ុណ្ណោះ៕

adverise with khmeread
tiger
Loading ad ...