លោក Rodrigo Duterte សារភាពថាគាត់មានជំងឺសាច់ដុំ ទើបបណ្តាលឱ្យធ្លាក់ត្របកភ្នែក

លោក Rodrigo Duterte បាននិយាយថា គាត់មានជំងឺសរសៃខួរក្បាលហៅថា Myasthenia Gravis ដែលកាត់បន្ថយសមត្ថភាពក្នុងការគ្រប់គ្រងចលនាភ្នែករបស់គាត់។

ប្រធានាធិបតីហ្វីលីពីនវ័យ ៧៤ឆ្នាំរូបនេះបានប្រាប់សហគមន៍ហ្វីលីពីនក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទី៥ តុលាថា "វាគឺជាបញ្ហាសរសៃប្រសាទ។ ខ្ញុំទទួលរងជំងឺតំណពូជពីឪពុករបស់ខ្ញុំ។ ដូច្នេះខ្ញុំជឿថា វាគឺជាជំងឺតពូជ"។

ជំងឺ Myasthenia Gravis បង្កដោយសារខូចសរសៃរវាងសរសៃប្រសាទ និងសាច់ដុំ វាធ្វើឱ្យខ្សោយ និងសាច់ដុំអស់កម្លាំងល្ហិតល្ហៃ។ នេះជាហេតុធ្វើឱ្យធ្លាក់ត្របកភ្នែកម្ខាងឬទាំងសងខាង។

ស្ថានភាពរបស់លោក Duterte ជារឿយៗក្លាយជាប្រធានបទដែលទាក់ទាញ នៅពេលគាត់មិនបង្ហាញមុខជាសារធារណៈមួយរយៈពេល ហើយអ្នកនាំពាក្យរបស់គាត់ គឺលោក Salvador Panelo ក៏បានទទួចដែរថា វាមិនជាអ្វីដែលគួរឱ្យព្រួយបារម្ភនោះទេ៕

adverise with khmeread
tiger
Loading ad ...